តាកែវ៖ នារសៀលថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំការងារចំបាច់មួយចំនួនជាមួយ លោក លោកស្រី អភិបាលរងខេត្ត លោក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាលស្រុក ក្រុង និងកងកម្លាំងប្រដាប់អាវុធទាំង៣។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានដាក់ចេញនូវវិធានការរឹតបណ្ដឹងឡើងវិញ ការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ជាតិអាល់កុល និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលផ្តើមពីការផឹកគ្រឿងស្រវឹង ព្រមទាំងដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុខនេះប្រកបដោយទំនួលខុសត្រូវខ្ពស់។
បន្ថែមពីនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏ណែនាំបន្ថែមទៅដល់កមកម្លាំងប្រដាប់អាវុធក៏ដូចជាអាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ទៅលើបញ្ហាគ្រឿងញៀន ដោយក្នុងនោះត្រូវតែទប់ស្កាត់ បង្រ្កាបករណីជួញដូរ ចរាចរណ៍គ្រឿងញៀននេះ ធ្វើយ៉ាងណាឱ្យមូលដ្ឋានរបស់យើង គ្មានការជួញដូរ គ្មានការប្រើប្រាស់គ្រឿងញឿន៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ