ខេត្តក្រចេះ សម្ពោធដាក់អោយប្រ់ប្រាស់វិមានឯករាជ្យថ្មីជាផ្លូវការ
November 07, 2018 អ្នកទស្សនា :

     ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្ពោធដាក់អោយប្រើប្រាស់វិមានឯករាជ្យថ្មី ជាផ្លូវការ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ​​ម្សិលមិញ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត ដោយ​មានការចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ និងអាជ្ញាធរក្រុង-ស្រុក បានធ្វើពិធីសូត្រមន្តសម្ពោធវិមានឯករាជ្យថ្មី ស្ថិតនៅបរិវេណបឹងកាឡូ ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

     ក្នុងឱកាសនោះឯកឧត្តម វ៉ា ថន ក៏បានបួងសុំអោយវត្ថុស័កសិទ្ធិទាំងអស់ជួយថែរក្សាមន្រ្តីរាជការ កងកំលាំប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ សុំអោយមានសេចក្តីសុខ ជៀសផុតពីជំងឺ និងគ្រោះថ្នាក់ផ្សេងៗជាពិសេសសុំអោយជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ហើយធ្វើដំណើរទៅណាមកណាសូមប្រកបដោយសុវត្ថិភាព៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ