រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
November 11, 2023 អ្នកទស្សនា :

តាកែវ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន វណ្ណា ក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង ឯកត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកជំទាវ ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តសេនីយ៍ត្រី នាង សុខភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោក អភិបាលក្រុងស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី មន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ជាច្រើនកុះករ បានអញ្ជើញចូលរួមអបអរសាទរ ពិធីខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) ដែលប្រារព្ធធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ស្ថិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ការអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និង ទិវាកំណើត នៃ កងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមាន ការតស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ដែលបានកសាងនូវ អ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។

គួររម្លឹកដែរថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ក៏បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជាឲ្យរួចចាកផុតពីអាណានិគមនិយមបារាំង។ ឆ្នាំ១៩៥៣ គឺជាឆ្នាំដែលប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម ព្រះមហាវីរក្សត្រ ព្រះបរមរតនៈកោដ្ឋ ទទួលបានជោគជ័យផ្តាច់ព្រ័ត្រធ្វើឲ្យប្រទេសបារាំងផ្ទេរអំណាច និងសមត្ថកិច្ចទាំងស្រុងមកជូនព្រះរាជាណាចក្រកម្ពុជា ទាំងរដ្ឋបាលស៊ីវិល តុលាការ នគរបាល ទាហ៊ាន ការទូត នយោបាយក្នុងប្រទេស និងក្រៅប្រទេសមកឱ្យខ្មែរវិញ។

នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣ គឺនៅទីនេះឯង ដែលបារាំងបានប្រគល់ឯករាជ្យទាំងស្រុងមកឱ្យខ្មែរ រួចលាឈប់មកទៀតដោយមិនបានធ្វើឱ្យឈាមខ្មែរ និងឈាមបារាំងហូរនោះទេ។ អ្វីដែលសោកស្តាយបំផុតសម្រាប់ជាតិខ្មែរទាំងមូល ប៉ុន្តែមិនអាចគេចផុតពីច្បាប់ធម្មជាតិនោះ គឺព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជាតួអង្គដ៏សំខាន់ក្នុងការតស៊ូទាមទារ ឯករាជ្យបានពីប្រទេសបារាំងនេះ បានយាងចូលទិវង្គតហើយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ហើយព្រះបរមសព របស់ព្រះអង្គត្រូវបានដង្ហែមកដល់ទឹកដីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ