ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញបើកសម្ពោធស្ដង់ពិព័រណ៌បង្ហាញផលិតផល «ភូមិមួយ ផលិតផលមួយ»
November 11, 2023 អ្នកទស្សនា :

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្ដម​ អ៊ុ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​  និងលោកជំទាវ បានអញ្ជើញ​កាត់ខ្សែបូ និងទស្សនាការតាំងបង្ហាញផលិតផល «ភូមិមួយផលិតផលមួយ» ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣ នៅសួនមានជ័យ។

នាឱកាសនោះ ឯកឧត្ដម​ អ៊ុ រាត្រី បានសម្តែងនូវការអបអរសាទរ និងថ្លែងការអរគុណដល់អាជីវករ ម្ចាស់សិប្បកម្ម ផលិតកម្ម និងរដ្ឋបាលក្រុង/ស្រុក ដែលបាននាំយកផលិតផលរបស់ខ្លួនមកដាក់តាំងបង្ហាញ និងលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ។

សូមបញ្ជាក់ថា ការតាំងពិព័រណ៌នេះ មានការចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករពីសំណាក់ ពុក ម៉ែ បងប្អូនប្រជាពលរដ្ឋ៕

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ