អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់អំណោយជូនគ្រួសារអ្នកផ្ទុកមេរោគអេដស៍, ស្រ្តីមេម៉ាយ, ចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រ
November 11, 2023 អ្នកទស្សនា :

នៅរសៀលថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត បាននាំយកអំណោយមនុស្សធម៌មកចែកជូនគ្រួសារ ចំនួន ៣៥គ្រួសារ នៅឃុំកូប ស្រុកអូរជ្រៅ។

ក្នុងនោះ គ្រួសារអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៨គ្រួសារ, ស្រ្តីមេម៉ាយកូនច្រើន ចំនួន ៨គ្រួសារ, គ្រួសារចាស់ជរាគ្មានទីពឹង ចំនួន ៣គ្រួសារ និងគ្រួសារក្រីក្រ ចំនួន ១៦គ្រួសារ។

ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរ ឯកឧត្តម អុំ រាត្រី បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយសម្តេច តែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

លើសពីនេះ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ និងត្រូវស្វែងរកសេវាព្យាបាល កុំនាំចម្លងមេរោគដល់អ្នកដទៃ ដែលគ្នាមិនដឹងខ្លួន។

សូមបញ្ជាក់ថា អំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ស្ករស ១គីឡូក្រាម, ទឹកដោះគោខាប់ ១កំប៉ុង និងថវិកាមួយចំនួនផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ