អភិបាលខេត្តព្រះសីហនុ អញ្ជើញទៅ​លើកទឹកចិត្តដល់ កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុង​កិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច
November 10, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅ​លើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិកា របង្ក្រា​បករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅអធិការដ្ឋា នគរបាលក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំ ពោះកា​រខិតខំ​ប្រឹងប្រែងបំពេញការងារស្រាវជ្រាវ និងបង្ក្រាបអំពើលួច និងទទួលផលចោរកម្មកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០​២៣ នៅចំណុចបន្ទប់ជួលក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជនជាតិចិន ២នាក់ និងដកហូតម៉ូតូចម្រុះចំនួន ៤៨គ្រឿង។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ម៉ូតូទាំងនេះមិនមែនជាផលនៃអំពើរចោរកម្មទាំងអស់នោះទេ មានករណី ស្ម័គ្រចិត្តយកម៉ូតូទៅបញ្ចាំដោយខ្លួនឯងក្នុងចំណោមម៉ូតូ ៤៨គ្រឿង ក្នុងនោះឯកឧត្តម ក៏បានធ្វើការណែនាំ​ដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុត្រូវបន្តអនុវត្ត ដូចជា៖

 ទី១.ពិនិត្យមើលឯកសារកាតគ្រីម៉ូតូ ក្នុងករណីអ្នកយកមកបញ្ចាំមានចុងសន្លឹកត្រឹមត្រូវ គឺត្រូវធ្វើ​ការប្រ​គល់ជូន​ម្ចាស់វិញ ចំណែកបំណុលត្រូវទូទាត់គ្នាផ្សេង ហើយការសងនៅតាម ពេលវេ​លាណា​មួយ​តាមតំណាក់កាល។

 ២.ពិនិត្យមើលម៉ូតូទាំងនេះ តើមានស្លាកលេខត្រឹមត្រូវ ឬមិនត្រឹមត្រូវ ព្រោះម៉ូតូទាំងនេះខ្លះមានស្លាកលេខ ខ្លះទៀ តអត់ស្លាកលេខ ដូច្នេះម្ចាស់ម៉ូតូដែលមានការពាក់ព័ន្ធ ឬអ្នកបាត់បង់ម៉ូតូដោយផលចោរកម្ម សុំមកធ្វើកា រទំនាក់ទំ​នងជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីយកឯកសារមកផ្ទៀងផ្ទាត់ពិនិត្យមើល ចំពោះអ្នកបា​ត់ក្នុង​រយៈពេលកន្លងមក សុំអញ្ជើញមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីពិនិត្យម៉ូតូនៅទីនេះ ថាតើវាជា​ររបស់យើងមែន ឬមិនមែន ព្រោះម៉ូតូវាអាចមានការដោះដូរមើលលែងស្គាល់ ចំពោះ​អ្នកដែលយ​​កម៉ូតូមកបញ្ចាំសូមចូលមកបំភ្លឺ ព្រោះម៉ូតូទាំងនេះមិនមែនជាការដកហូតនោះទេ គឺយើងយកមករក្សាទុក ដើម្បីស្វែ​​ងរកយុត្តិធម៌ផ្តល់ឱ្យម្ចាស់វិញដែលបានបាត់បង់ ដើម្បីរួមគ្នាធ្វើការដោះស្រាយ ហើយអ្នកដែលមានឯកសារត្រឹមត្រូវ យើងនឹងផ្តល់ម៉ូតូជូនទៅម្ចាស់ដើមវិញ អ្នកដែលមិនមានសាវតាច្បាស់លាស់ ត្រូវទុកធ្វើការពិនិត្យស្រាវជ្រាវបន្ត ចៀសវាងការភន្តច្រលំ ។

៣.សុំឱ្យអធិការបើកប៉ុស្តិ៍ ជួយសម្របសម្រួលបង្កលក្ខណៈងាយស្រួលឱ្យបងប្អូនដែលគាត់មកពិនិត្យម៉ូតូដែលបានបាត់ ក៏ប៉ុន្តែមកដល់ថ្ងៃនេះមានមនុស្ស ១០នាក់ បញ្ជាក់ថាជាម្ចាស់ ក្រៅពីនោះមិនដឹងថា អ្នកណាជាម្ចាស់នៅឡើយនោះទេ អ្នកដែលមានការពាក់ព័ន្ធយកឯកសារម៉ូតូមកបញ្ចាក់ ដើម្បីឱ្យសមត្ថកិច្ចរបស់ធ្វើការប្រមូលផ្តុំព័ត៌មានដោះ​ស្រាយ​ឱ្យបានលឿនឆាប់ជូនបងប្អូន ដើម្បីយកម៉ូតូទៅប្រើប្រាស់នៅពេលខាងមុខ ទន្ទឹមនោះឯកឧត្តម អភិបាល បាល​ខេត្ត ក៏បានធ្វើការអំពាវនាវដល់ម្ចាស់កម្មសិទ្ធករទាំងឡាយសូមចូលរួមប្រុងប្រយ័ត្ន ស្តីពីទ្រព្យ​សម្បត្តិរបស់ខ្លួនឱ្យបានល្អ។

សូមបញ្ជាក់ផងដែរថា ក្រោយពីមានបណ្តឹងពីការលួចម៉ូតូនៅក្នុងក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបា លក្រុងបានធ្វើការល្បាតក្នុងភូមិសាស្ត្រជួបនឹងជនសង្ស័យម្នាក់បណ្តើម៉ូតូ កម្លាំងរបស់យើងធ្វើការឃាត់ យកមកសួរនាំស្រាវជ្រាវ ក្នុងនោះជនសង្ស័យបានសារភាពថា ម៉ូតូនេះបានមកពីអំពើលួចក្នុងសង្កាត់លេខ៤ កម្លាំងបានធ្វើការសាកសួរបន្តឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួចបន្តស្រាវជ្រាវទៅដល់ទីតាំងចំនួនពីរ ដែលមានជនជាតិចិន ជាអ្នកទទួលបញ្ចាំ បានធ្វើការដកហូតម៉ូតូបានចំនួន ៤៨គ្រឿង ហើយមកដល់ពេលនេះ ម៉ូតូដែលមានបណ្តឹងមានចំនួន ៩គ្រឿង នៅសល់ជាង ៣០គ្រឿងទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ