ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាគណៈអធិ​បតីក្នុងពិធី​ចុះអ​នុស្ស​រណៈយោគយល់គ្នារវាងវិទ្យា​ស្ថា​នព​ហុបច្ចេ​​កទេសភូមិភាគ តេជោសែនស្វាយរៀង
November 03, 2023 អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត​ស្វាយ​រៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាគណៈអធិ​បតីក្នុងពិធី​ចុះអ​នុស្ស​រណៈយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក ដែលពិធីនេះធ្វើនៅសាលប្រជុំ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ​សែនស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងពិធីនេះមានការចូលរួមពី ៖ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលជីវៈខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរព៌តមានខេត្ត ក្រុមការងារក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម តូច ប៉ូលីវ៉ា បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានកំណត់អាទិភាព មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ទាំងនេះបានបង្ហាញឱ្យឃើញច្បាស់អំពីការគិតគូររបស់ថ្នាក់ដឹកនាំប្រទេស អំពីភាពរីកចម្រើន ត្រូវពឹងផ្អែកលើធនធានមនុស្ស និងបច្ចេកវិទ្យា ។

ឯកឧត្ដម បានបន្តថា ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវហ៊ួយហ្វីលធ័រ គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហើយក្នុងគោលបំណងរួមនៃការចុះអនុស្សរណៈយោគយល់គ្នានាថ្ងៃនេះ ដើម្បីបង្កើនឱកាសសម្រាប់សិស្សនិស្សិត វិទ្យាស្ថានចុះកម្មសិក្សា និងទទួលបានការងារ ស្របតាមជំនាញនិងចំណេះដឹងរបស់ខ្លួននិងផ្តល់ឱកាសឱ្យសិស្សនិស្សិតចុះទស្សនកិច្ចសិក្សា និងពង្រឹងសមត្ថភាពគ្រូរបស់វិទ្យាស្ថានតាមរយៈការចុះហាត់ការជាមួយអ្នកជំនាញមកពីបរទេសនៅក្នុងរោងចក្រ (Returned to Industry Scheme (RIS), ព្រមទាំងបណ្តុះបណ្តាលបុគ្កលិក  អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន តាមរយៈការពង្រឹងជំនាញបន្ថែម Work based Learning (WBL) ការបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ថែមទាំងផ្តល់អាហារូបករណ៍សិក្សាដល់និស្សិត(វិភាគទានរបស់ក្រុមហ៊ុន) ពង្រឹងកែលម្អកម្មវិធីសិក្សា បង្កើនកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ