ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញសំ​ណេះ​សំណាលជាមួយនិស្សិតកសិកម្មវិទ្យាស្ថាន ក​សិកម្ម​ឧកញ៉ា ម៉ុង ឬទ្ធី មានទីតាំងនៅឃុំកែវផុស ស្រុកស្ទឹងហាវ
November 03, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ឯកឧត្តម វង្ស ផាណាត ប្រ​ធាន​ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ សំ​ណេះ​សំណាលជាមួយនិស្សិតកសិកម្មវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី មានទីតាំងនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការ សំណេះ សំណាលជាមួយនិស្សិតវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយបញ្ចកោណតំណាក់កាលទី១ ដោយផ្អែកលើ ការអភិវឌ្ឍ មូលធនមនុស្ស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹកប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ការពង្រឹងវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកទេស ពិសេសការពង្រឹងវិស័យកសិកម្ម ដូច្នេះក្មួយៗមានឱកាសចាប់យកការបណ្តុះបណ្តាលនូវវិស័យកសិកម្ម។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គោលនយោបាយបញ្ចកោណតំណាក់កាលទី១ ផ្តោតសំខាន់លើវិស័យកសិកម្ម ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យមានមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់នៅទូទាំងប្រទេស ហើយនៅឆ្នាំ២០២៤ខាងមុខ យើងនិងធ្វើការជ្រើសរើសមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់ ដូចនេះក្មួយៗមានឱកាសចាប់យកការងារនៅតាមឃុំ សង្កាត់របស់ខ្លួន ហើយឃុំ សង្កាត់នីមួយៗត្រូវមានមន្ត្រីកសិកម្មម្នាក់ក្នុងការជួយសម្របសម្រួលដល់ប្រជាកសិកររបស់យើងក្នុងការដាំដុះ ឬធ្វើវារីវប្បកម្ម ទៅតាមឃុំ សង្កាត់ដែលជាតម្រូវការរបស់ឃុំ សង្កាត់នីមួយៗ ដោយសារឃុំ សង្កាត់ខ្លះត្រូវការដាំដុះ ឃុំខ្លះត្រូវការផ្នែកវារីវប្បកម្ម ដូច្នេះឃុំសង្កាត់នីមួយមិនមានតម្រូវការដូចគ្នានោះទេ សូមឱ្យក្មួយៗខិតខំសិក្សារៀនសូត្រដើម្បី យកចំណេះ ជំនាញយកទៅបំរើផលប្រយោជន៍នៅតាមឃុំ សង្កាត់របស់ខ្លួនឱ្យទទួលបាន លទ្ធផលផ្លែផ្កានាពេលខាងមុខ។

ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បានបញ្ចាក់ ថាសាលាសិកម្មឧកញ៉ា ម៉ុង ឬទ្ធី កែវផុស ត្រូវបានតំឡើងជាវិទ្យាស្ថានឧត្តមសិក្សានៅឆ្នាំ២០១៨ ទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា វិទ្យាស្ថានបានធ្វើការបណ្តុះបណ្តាលនិស្សិតមកពីបណ្តាខេត្តនានា ដោយបានផ្តល់អាហារ និងកន្លែងស្នាក់នៅ ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួន ២វគ្គរួចមកហើយ ពួកគេទទួលបានការងារទាំងអស់គ្នា មិនមាននិស្សិតណាម្នាក់គ្មានការងារនោះទេ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សា ចង់បំរើការងារនៅក្នុងកសិដ្ឋានរបស់ឧកញ៉ាម៉ុង ឬទ្ធី គឺយើងទទួលយកពួកគាត់ ក៏ប៉ុន្តែនិស្សិតដែលចង់ទៅរកការងារនៅខាងក្រៅ ឬវិលត្រឡប់ទៅតាមខេត្តរបស់គាត់វិញក៏បានតាមចំណង់ចំណូលចិត្ត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ