ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំសាមញ្ញ លើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
November 02, 2023 អ្នកទស្សនា :

តាកែវ៖ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ តាមប្រតិទិនក្រុមប្រឹក្សាខេត្តតាកែវ ជាមួយ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រិតបត្តិការសឹករងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងសាខាគយ ពន្ធដា និងមន្រ្តីរាជការពាក់ព័ន្ធចូលរួមផងដែរ។

ក្រុមប្រឹក្សាខេត្ត បានដាក់របៀបវារៈ ចំនួន ០៦ចំណុច ដើម្បីធ្វើការពិនិត្យ និងអនុម័ត មានដូចខាងក្រោម៖

១-ការពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ។

២-មតិបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣។

៣-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥២។

៤-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែ តុលាឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ។

៥-ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែសីហា និងខែកញ្ញា ឆ្នាំ២០២៣។

៦-ប្រកាសពេលវេលាប្រជុំសាមញ្ញលើកទី៥៤នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ