ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្ថិតនៅភូមិជំនាប់ ខេត្តកោះកុង
November 02, 2023 អ្នកទស្សនា :

នោថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិការ ឆ្នាំ២០២៣ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍនជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច(ជង) ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ស្របពេលដែលរដ្ឋាភិបាលកម្ពុជា មានទស្សនៈវិស័យ បានកំពុងយកចិត្តទុកដាក់លើបងប្អូនជនជាតិដើមភាគតិច ការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច គឺជានីតិវិធីយ៉ាងសំខាន់ សម្រាប់ថែរក្សាប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់។ ជាពិសេសបងប្អូនជនជាតិដើមភាគតិចទាំងអស់បានយល់ នូវនីតិវិធីផ្សេងទៀត ក្នុការគាំពារ និងគទ្រ ដល់បងប្អូនជនជាតិដើមភាគតិចយើង។ ជាការពិត ការទទួលស្គាល់អត្តសញ្ញាណដ៏ជោគជ័យ ត្រូវការពេលវេលា មន្ត្រីជំនាញចាំបាច់បំផុត ជាងនេះទៅទៀត ការសហការ និងគាំទ្ររបស់អភិបាល នៃគណៈអភិបាលខេត្ត អភិបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត និងបង្កើនល្បឿន នៃភាពជោគជ័យការងារស្របទៅតាមផែនការដែលបានគ្រោងទុក។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ គឺមានក្រុមការងារបច្ចេកទេស ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមសហការដោយរលូន និងជោគជ័យបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ