ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៥ ១ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ "ការជួយមនុស្សចាស់គឺការជួយយើងទាំងអស់គ្នា"
November 02, 2023 អ្នកទស្សនា :

នៅថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៥ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ "ការជួយមនុស្សចាស់គឺការជួយយើងទាំងអស់គ្នា" នៅស្រុកស្រែអំបិល ខេត្តកោះកុង។

លោកស្រី ឈី វ៉ា បាន អានសារលិខិតទាំងស្រុង របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រីបន្ថែម ថា លោកយាយ លោកតា អ៊ំ មា មីង ជាមនុស្សវ័យចាស់ និងបុព្វការីជនជាអ្នកផ្តល់ និងរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ កេរ្តិ៍មរតកសម្បត្តិ វប្បធម៌ ដ៏សម្បូរបែប អប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិត ផ្តល់នូវចំណេះដឹង ចំណេះធ្វើ ជំនាញ វិជ្ជាជីវៈ និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។

សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមនុស្សវ័យចាស់ ដោយបានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការកសាងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្ដល់សេវាសង្គមកិច្ច ចំពោះជនចាស់ជរា។

ទន្ទឹមនេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានបង្កើនការចុះពិនិត្យស្រង់កំណត់អត្តសញ្ញាណជនមានពិការភាពឱ្យជាក់លាក់ សំដៅធ្វើយ៉ាងណាផ្តល់សេវាគាំពារសង្គមបានឆាប់រហ័ស៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ