logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ ៖ ទំនាស់វិវាទដីធ្លីដ៏រ៉ាំរ៉ៃរាប់ឆ្នាំ ចំនួន ៦គ្រួសារ ក្នុងក្រុងដូនកែវ បានឯកភាពគ្នាបញ្ចប់ទំនាស់
88
28-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
តាកែវ ៖ ទំនាស់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលបានកើតមានឡើងរាប់សិបឆ្នាំមកហើយ ចំនួន ៦គ្រួសារ នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ពេលនេះត្រូវបានដោះស្រាយបញ្ចប់វិវាទទំនាស់ដោយជោគជ័យ ក្រោមការដឹកនាំ និងសម្របសម្រួលពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ម៉ឹង វុធី អភិបាលរងខេត្ត, ប្រធាន អនុប្រធាន អង្គភាពពាក់ព័ន្ធ, លោក កង អាណាន់ អភិបាលក្រុងដូនកែវ, អភិបាលរងក្រុង, មន្រ្តីរាជការពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំង ៦គ្រួសារ។ ថ្លែងនៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ពិសេសអាជ្ញាធរមូលដ្ឋាន បាននិងកំពុងតែខិតខំដោះស្រាយនឹងបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះ កុំឱ្យកើតមានបញ្ហាណាមួយកើតមានឡើង ឬក៏ឈានដល់ការប្តឹងផ្តល់គ្នាឡើងទៅតុលាការ ដែលវានាំឱ្យខាតបង់ទាំងសងខាង។ ឯកឧត្តម អភិបាលខេត្ត បន្ដថា ដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លីដែលនៅទីតាំងភូមិចុងថ្នល់ សង្កាត់បាយណ៍ ក្រុងដូនកែវ នេះដែរ ប្រជាពលរដ្ឋទាំង ៦គ្រួសារ បានឯកភាពព្រមព្រៀងគ្នាទទួលយកនូវទំហំដីដែលប្លង់ជាប្រព័ន្ធបានឃ្វាលទុកហើយ ដោយរក្សាទុកផ្លូវប្រឡាយ និងឯកភាពទទួលយក និងវាស់តាមអ្វីដែលនិយាមការបានកំណត់ទុក៕ ប្រភព ៖ រដ្ឋបាលខេត្តតាកែវ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ