logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកណ្ដាល ចុះផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ
40
27-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
ខេត្តកណ្តាល ៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្ដាល និងលោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៤០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ លោកជំទាវ ហ៊ុន កុសនី បានពន្យល់ណែនាំដល់អ្នកចូលរួមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំកូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ឬជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាដើមហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាព នៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវរួមគ្នាបង្ក្រាប អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីការពារ និងលើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិ។ លោកជំទាវអភិបាលរងខេត្ត បានបញ្ចាក់ថា ជំហររបស់រាជរដ្ឋាភិបាល បានចាត់ទុកអំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ និងប្តេជ្ញាចិត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ឱ្យបានខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើស មានឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋដោយ មិនបានឆ្លើយតបនោះឡើយ។ លោកជំទាវ បានបញ្ជាក់បន្តថា អ្វីដែលជាការ បារម្ភនោះគឺការធ្វើទេសន្តប្រវេសន៍ ឬចំណាកស្រុកដោយប្រថុយប្រថាន គ្មានការធានាផ្នែកច្បាប់ គ្មានការគ្រប់គ្រងច្បាស់លាស់ដែលជាហេតុនាំឱ្យមាន បញ្ហាប្រឈម និងមានហានីភ័យខ្ពស់ដោយអំពើកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស។ ករណីអំពើហិង្សាក្នុងគ្រួសារ ក៏ជាបញ្ហាប្រឈមមួយដែល នៅតែបន្តកើតមានគ្រប់រូបភាពទ នាំឱ្យក្រុមគ្រួសារគ្មានសុភមង្គល បាត់បងធនធានមនុស្ស សង្គមគ្មានការអភិវឌ្ឍ។ បញ្ហានេះគឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត គឺជាយន្តការ មួយដ៏សំខាន់ ដែលមានតួនាទីអប់រំផ្សព្វផ្សាយសម្របសម្រួលដោះស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមទប់ស្កាត់ បង្ក្រាប កាត់បន្ថយ ឈានទៅលុបបំបាត់រាល់ទម្រង់នៃការជួញដូរ និងធ្វើអាជីវកម្មលើមនុស្ស គ្រប់រូបភាព និងអំពើហិង្សាក្នុងគ្រួសារក្នុងដែនសមត្ថកិច្ចក្នុងខេត្តកណ្តាល។ ក្នុងវេទិកានេះ លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយច្បាប់ ជូនដល់អ្នកចូលរួមទាំងអស់ ដោយបញ្ជាក់ជូននូវមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនឹងការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួលតាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឱ្យមានកើតបទល្មើសផងដែរ៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ