សារអេឡិចត្រូនិច
ទំព័រដើម
ព័ត៌មាន
អំពីក្រសួងមហាផ្ទៃ
ក្រសួង និងអង្គភាព
បណ្ណាល័យឌីជីថល
សេវាសាធារណៈឌីជីថល
ព័ត៌មានលម្អិត
រដ្ឋបាលខេត្តកណ្ដាល បើកវគ្គផ្សព្វផ្សាយ ស្ដីពីដំណើរការ ការិយាល័យប្រជាពលរដ្ឋខេត្ត
94
21-September-2023
ព័ត៌មានថ្នាក់ក្រោមជាតិ
ចែករំលែកបន្ត
តំណរភ្ជាប់
ខេត្តកណ្ដាល ៖ ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយ ស្ដីពីដំណើរការ ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យមន្ដ្រីរាជការ បានជ្រួតជ្រាបពីតួនាទីភារកិច្ច សិទ្ធិអំណាច សមត្ថកិច្ច របៀបរបបធ្វើការ របស់ការិយាល័យប្រជាពលរដ្ឋ សំដៅជួយជំរុញ និងលើកទឹកចិត្តឱ្យប្រើប្រាស់យន្តការនេះ ដើម្បីសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ពន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈនានា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពខ្ពស់ សំដៅបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលស្គាល់ពីអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ ដោយបានផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជ័យលាភីការិយាល័យប្រជាពលរដ្ឋ រាជធានីខេត្តឆ្នើម ប្រចាំឆ្នាំ២០២២ ចំណាត់ថ្នាក់លេខ៣ ជូនដល់ការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្តាល។ លោក ញឹម វណ្ណឌិន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានឱ្យដឹងថា ការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី២១ មិនា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះ បានដំណើរការយ៉ាងរលូន និងបានខិតខំបំពេញតាមតួនាទី និងភារកិច្ច របស់ខ្លួនយ៉ាងសកម្ម។ ផ្អែកលើសមិទ្ធផល ដែលការិយាល័យប្រជាពលរដ្ឋខេត្ត បានអនុវត្តកន្លងមក យើងបានទទួលវិញ្ញាបនបត្រ ទទួលស្គាល់ជ័យលាភី ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តឆ្នើម ប្រចាំឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សម្រេចផ្ដល់ជ័យលាភីលេខ៣ ជូនការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។ លោក បានបន្ថែមថា ជោគជ័យដែលយើងទទួលបាននេះ គឺអាស្រ័យដោយមានការយកចិត្តទុកដាក់គាំទ្រទាំង ផ្នែក ស្មារតី មធ្យោបាយ សម្ភារៈ និងថវិកាពីសំណាក់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ស្ថាប័នពាក់ព័ន្ធនានាចូលរួម និងការខិតខំប្រឹងប្រែងរបស់មន្ត្រីការិយាល័យ ប្រជាពលរដ្ឋខេត្ត ទើបយើងអាចសម្រេចបាន៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
ព័ត៌មានសំខាន់ៗ
អង្គភាពចំណុះក្រសួងមហាផ្ទៃ
អគ្គលេខាធិការដ្ឋាន
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
អគ្គនាយកដ្ឋានរដ្ឋបាល
អគ្គស្នងការដ្ឋាននគរបាលជាតិ
អគ្គាធិការដ្ឋាន
អគ្គនាយកដ្ឋានពន្ធនាគារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
បណ្ឌិត្យសភានគរបាលកម្ពុជា
ក្រុមប្រឹក្សានីតិកម្ម
សាលាជាតិរដ្ឋបាលមូលដ្ឋាន
អគ្គនាយកដ្ឋានធនធានមនុស្ស
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
កម្មវិធីទូរសព្ទដៃ
ទាញយក កម្មវិធីទូរសព្ទដៃ ក្រសួងមហាផ្ទៃ តាមរយៈ
តំណភ្ជាប់សំខាន់ៗ
រចនាសម្ព័ន្ធ
ថ្នាក់ដឹកនាំ
ច្បាប់ និងឯកសារ
តំណភ្ជាប់ផ្សេងៗ
ទំនាក់ទំនង
ភ្ជាប់ទៅក្រសួងដទៃ
ទំនាក់ទំនងអង្គការដទៃ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
NaN នាក់
ម្សិលមិញ
NaN នាក់
ចំនួនសរុប
NaN នាក់
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធផ្សព្វផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ