logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងសមធម៌សង្គម ជាមួយមន្ត្រីបង្គោលយេនឌ័រតាមវិស័យ
49
20-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងសមធម៌សង្គម ជាមួយមន្ត្រីបង្គោលយេនឌ័រតាមវិស័យ។ លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមខ្លួនលោកស្រីផ្ទាល់ លោកស្រីមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រ និងសមធម៌សង្គមជាមួយមន្ត្រីបង្គោលយេនតាមវិស័យ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើងនាពេលនេះ។ លោកស្រីអភិបាលរងខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះ ថ្នាក់នាំគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត មន្ទីរកិច្ចការនារី មន្ត្រីបង្គោលតាមមន្ទីរអង្គភាព និងបងប្អូននារីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក ក្នុងការរួមចំណែក លើកកំពស់ការបញ្ជ្រាប យេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម។ លោកស្រីអភិបាលរងខេត្ត បានបន្ថែមថា ដោយបន្តពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ បានកំណត់ច្បាស់ក្នុងមុំទី១ នៃបញ្ចកោណទី៤ ថា: បង្កើនការវិនិយោគលើយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិ លើការសម្រេចចិត្តអំពីគ្រួសារ និងចំនួនកូនកាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រទៅលើស្រ្តី និងក្មេងស្រី និងលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ លោកស្រី ឈី វ៉ា បានបន្តថា កិច្ចប្រជុំលើកនេះ ក៏មិនខុសពីកិច្ចប្រជុំមុនៗដែរ យើងទាំងអស់គ្នា នឹងរួមគ្នាគិតគូរ និងបន្តខិតខំរួមគ្នា ដើម្បីសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល របស់ គ.ជ.អ.ប និងរបស់ក្រសួងកិច្ចការនារី ដែលបានកំណត់។ លោកស្រី ក៏បានស្នើដល់សមាជិកនៃកិច្ចប្រជុំទាំងអស់ យកចិត្តទុកដាក់ស្តាប់នូវខ្លឹមសារបទឧទ្ទេសនាម និងចូលរួមពិភាក្សា ផ្លាស់ប្ដូរ យោបល់គ្នា ដើម្បីទទួលបានព័ត៌មាន បទពិសោធន៍ និងចែករំលែកគ្នាទៅវិញទៅមកទាក់ទងនឹងការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម។ ការផ្តល់មតិយោបល់ និងការពិភាក្សាពាក់ព័ន្ធ នឹងការងារការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងាររបស់លោក ស្រី លោក អ្នកនាងកញ្ញា ដែលបានអនុវត្តនាពេលកន្លងមក នឹងក្លាយជាធាតុចូលដែលមានសារៈសំខាន់ សម្រាប់ការបន្តអនុវត្តគោលនយោបាយអោយកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ