logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកោះកុង អនុញ្ញាតជូន លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
58
20-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត អនុញ្ញាតជូន លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ នាឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា តាងនាមឱ្យថ្នាក់ដឹកនាំខេត្ត ជំនួសមុខឱ្យប្រជាជនខេត្តកោះកុងទាំងអស់ សូម ស្វាគមន៍ និងសម្តែងនូវសេចក្ដីរីករាយក្រៃលែង ដោយបាន ឯកឧត្ដម និងសហការី នៃស្ថានទូតអង់គ្លេស ប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញមកទស្សនកិច្ច និងឆ្លៀតពេលវេលាដ៌មមាញឹក និងមានតម្លៃជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវ មិថុនា ភូថង បានមានប្រសាសន៍ថា ខេត្តកោះកុង គឺជាខេត្តមួយដែលមានស្ថានភាព ភូមិសាស្ត្រល្អ និងទទួលបានក្រុមហ៊ុនខ្នាតអន្តរជាតិចម្រុះជាច្រើន ចូលមកដា់កទុនវិនិយោគ ដោយសារខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិ មានសក្តានុពល និងលក្ខណៈអំណោយផលជាច្រើន។ លោកជំទាវអភិបាលខេត្ត មានក្ដីសង្ឃឹម និងជឿជាក់ថា រដ្ឋបាលខេត្ត និងស្ថានទូត នឹងកាន់តែមានទំនាក់ទំនងកិច្ចសហការល្អបន្ថែមទៀត ហើយនិងអាចទទួលបានវត្តមានរបស់វិនិយោគជនជាតិអង់គ្លេស មកដាក់ទុនលើវិស័យជាអាទិភាពណាមួយនៅលើទឹកដីខេត្តកោះកុង៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ