logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកក្នុងអាងស្តុកទឹក និងការងារបង្កបង្កើនផលរបស់ប្រជាកសិករ
25
23-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកក្នុងអាងស្តុកទឹក និងការងារបង្កបង្កើនផលរបស់ប្រជាកសិករ នៅឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នាពេលចុះពិនិត្យស្ថានភាពទំនប់ទឹកឃុំព្រៃចារ ស្រុកជើងព្រៃ និងអាងទឹកអណ្តូងអាង ឃុំបារាយណ៍ ស្រុកព្រៃឈរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម ឱ្យរៀបចំផែនការ ក្នុងការផ្គត់ផ្គង់ទឹក ដើម្បីឱ្យប្រជាកសិករ រស់នៅក្នុងតំបន់នោះ មានទឹកប្រើប្រាស់ស្រោចស្របដំណាំគ្រប់គ្រាន់ ជាពិសេសនៅរដូវប្រាំងពេលខាងមុខ។ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា មន្ទីរធនធានទឹក និងឧតុនិយម ត្រូវសិក្សាមើលលទ្ធភាពរបស់សហគមន៍ ក្នុងការប្រើប្រាស់ប្រេង ដើម្បីបូមទឹកយកទៅប្រើប្រាស់ស្រោចស្រពដំណាំស្រូវ ហើយប្រសិនបើ ពិនិត្យឃើញថា ក្នុងសហគមន៍មានការខ្វះខាត អង្គភាពមន្ទីរធនធានទឹក និងឧតុនិយម ត្រូវរកមធ្យោបាយដើម្បីជួយដល់ពួកគាត់។ ប៉ុន្តែយ៉ាងណាក៏ដោយ ផ្អែកតាមការសាកសួររបស់ ឯកឧត្តម អភិបាលខេត្ត ទៅកាន់សហគមន៍ប្រជាកសិករ ក្នុងតំបន់នោះឱ្យដឹងថា ក្នុងរដូវវស្សានេះ ធ្វើឱ្យប្រជាកសិករ មានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការដាំដុះដំណាំស្រូវ គ្រាន់តែមានការខូចខាតខ្លះៗ ដោយសារសត្វល្អិត។ ជាមួយគ្នានោះដែរ ក៏មានការស្នើសុំពីសហគមន៍កសិករ សូមឱ្យអាជ្ញាធរខេត្តជួយដោះស្រាយធ្វើប្រឡាយទឹកប្រវែងប្រមាណជាង ៥០០ម៉ែត្រ ចេញពីអាងទឹកទំនប់ព្រៃចារ ដើម្បីឱ្យប្រជាពលរដ្ឋចំនួន ៣ភូមិ ស្ថិតក្នុងឃុំព្រៃចា បានទឹកស្រោចស្របដំណាំស្រូវលើផ្ទៃដីប្រមាណជាង ៣០ហិចតា ផងដែរ។ ជាមួយនឹងការស្នើសុំនេះ អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម យកសំណើរនោះ ដាក់ក្នុងផែនការដើម្បីធ្វើការដោះស្រាយ។ បន្ទាប់ពីចុះពិនិត្យស្ថានភាពទំនប់ទឹកនៅឃុំព្រែចារ ស្រុកជើងព្រៃ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំក្រុមការងារចុះពិនិត្យការងារបង្កបង្កើនផលរបស់របស់ប្រជាកសិករ ស្ថិតតំបន់អាងទឹកអណ្តូងអាង ឃុំបារាយណ៍ ស្រុកព្រៃឈរផងដែរ៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ