logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល
110
31-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជា ទីប្រឹក្សាផ្ទាល់ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការអញ្ជើញអ្នកជំនាញអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមកប្រជុំ ពិភាក្សានៅពេលនេះ គឺដើម្បីរៀបចំផែនការបន្តលើការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងអោយបានយូរអង្វែង។ ឯកឧត្ដម ក៏បានជម្រុញអោយធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ ទៅ ២០ឆ្នាំ។ ពាក់ព័ន្ធនឹងការងារនេះ រាជរដ្ឋាភិបាលក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសន្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយអោយបានល្អ ជៀសវាងអោយបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថាបើលិចរោងចក្រ សហគ្រាសនោះ វានឹងខាតបង់ធ្ងន់ធ្ងរណាស់ នេះជាបញ្ហាដែលទៀមទាអោយយើងត្រូវរួមគ្នាដោះស្រាយអោយបានល្អ។ 

ឯកឧត្តម បានបន្តថា ក្រោយកិច្ចប្រជុំរកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើរទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះអោយបានល្អ ដែលអាចកាត់បន្ថយការលិចលង់បានពី១ ៥ទៅ ២០ឆ្នាំ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា៖ សម្រាប់រាជធានីភ្នំពេញ យើងបានធ្វើការងារច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគិតមកដល់ពេលនេះ យើងស្ថាបនាប្រព័ន្ធលូបានជាង៩២៤គីឡូម៉ែត្រ យើងនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ យើងបានដោះស្រាយបញ្ហាលិចលង់នេះបាន ៣២កន្លែង រួចហើយ ហើយនៅពេលថ្មីនេះទៀតយើងដោះស្រាយបាន ៧កន្លែង ថ្មីទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ