logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបើកកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត
45
26-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញបើកកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៣ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នូ សាខន បានឲ្យដឹងថា ដើម្បីធានាឱ្យការអនុវត្តតួនាទីភារកិច្ចការងារ ប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវ ក្នុងការបំពេញការងារស្របតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។ ឯកឧត្តម បន្តថា ដោយមានភាពចាំបាច់ទើបគណៈអភិបាលខេត្តកណ្តាល បានស្នើដល់ក្រុមប្រឹក្សារៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិនិត្យ និងរបៀបរបបធ្វើការងារដើម្បីអភិវឌ្ឍន៍ខេត្ត ឱ្យមានភាពរីកចម្រើនថែមទៀត។ ឯកឧត្តម គូសបញ្ជាក់ថា «ក្នុងនាមយើង ជាសមាជិកក្រុមប្រឹក្សាខេត្ត ត្រូវចូលរួមចំណែកផ្ដល់នូវផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ លើសពីនេះ ក៏នឹងបង្កើតបាននូវសុខដុមនីយកម្មលើគ្រប់វិស័យ ដើម្បីធានាដល់ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវ មានការឆ្លើយតបតម្រូវការជាក់ស្ដែង»។ ក្នុងនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា «ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចរដ្ឋបាលខេត្ត បានបំពេញតាមតួនាទី និងចូលរួមចំណែកក្នុងការជំរុញកិច្ចការ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានបន្តដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យ និងបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួនដោយអនុលោម ទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អ រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត»៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ