logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកណ្ដាល សម្រេចសាងសង់ភ្លើងសញ្ញាចរាចរណ៍ ១កន្លែង នៅទល់មុខសាលាស្រុកមុខកំពូល
56
26-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
ខេត្តកណ្ដាល ៖ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកមុខកំពូល ចុះពិនិត្យការបញ្ចប់ការដំឡើងភ្លើងសញ្ញាចរាចរណ៍ ១កន្លែង ដែលមានទីតាំងទល់មុខសាលាស្រុកមុខកំពូល ស្ថិតក្នុងឃុំព្រែកចាយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងថា ការសាងសង់ភ្លើងសញ្ញាចរាចរណ៍ ធ្វើឡើងឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងរស់ស្រុកមុខកំពូល និងដោយពិនិត្យមើលជាក់ស្ដែងពីមន្ត្រីជំនាញ ឃើញថាទីតាំងនេះមានការមមាញឹក និងការធ្វើចរាចរណ៍ឆ្លងកាត់ ហើយកន្លងមកតែងតែមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ទើបរដ្ឋបាលខេត្តកណ្ដាល សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរស្រុកមុខកំពូល បានធ្វើការដំឡើងភ្លើងសញ្ញាចរាចរណ៍មួយកន្លែង ដែលមានទីតាំងទល់មុខសាលាស្រុកមុខកំពូល ស្ថិតក្នុងឃុំព្រែកចាយស្រុកមុខកំពូល ខេត្តកណ្ដាល។ បន្ទាប់ពីពិនិត្យការដំឡើងរួចរាល់មក ភ្លើងសញ្ញាចរាចរណ៍នេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ព្រមទាំងប្រគល់ការគ្រប់គ្រងទាំងអស់ជូនដល់អាជ្ញាធរស្រុកមុខកំពូល ដើម្បីធ្វើការគ្រប់គ្រង និងទទួលខុសត្រូវ ធ្វើយ៉ាងណាឱ្យភ្លើងសញ្ញាចរាចរណ៍នេះប្រើប្រាស់បានយូរអង្វែង ក្នុងនោះដែរពាក់ព័ន្ធ និងបញ្ហាបច្ចេកទេស ឯកឧត្តម អភិបាលរងខេត្ត ស្នើឱ្យអាជ្ញាធរស្រុកមុខកំពូល សហការជាមួយមន្ទីរសាធារណៈការខេត្ត ដើម្បីធ្វើការគ្រប់គ្រងបន្ថែមទៀត។ ឯកឧត្តម អភិបាលរងខេត្ត បានស្នើដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសគោរពភ្លើងសញ្ញាចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ធ្វើឱ្យយើងខាតបង់នូវពេលវេលា ថវិកា ទ្រព្យសម្បត្តិ ព្រមទាំងអាយុជីវិតរបស់យើងផងដែរ៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ