logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ូច ភា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចប់គម្រោង របស់អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា
60
24-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
ខេត្តតាកែវ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងពិធីបិទបញ្ចប់គម្រោងរបស់ អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា រយៈពេល ១៥ឆ្នាំ ប្រចាំនៅមូលដ្ឋានឃុំស្លា និងឃុំជំរះពេន ស្រុកសំរោង ដែលពិធីនេះបានរៀបចំធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាដំរីយកទឹក។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយតំណាងអង្គការទស្សនៈពិភពលោក លោក-លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ លោក កេត ម៉ៅ អភិបាលស្រុកសំរោង លោក-លោកស្រី អភិបាលរងស្រុក មន្រ្តីរាជការចំណុះរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានភូមិឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនកុះករ៕ ប្រភព ៖ រដ្ឋបាលខេត្តតាកែវ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ