សារអេឡិចត្រូនិច
ទំព័រដើម
ព័ត៌មាន
អំពីក្រសួងមហាផ្ទៃ
ក្រសួង និងអង្គភាព
បណ្ណាល័យឌីជីថល
សេវាសាធារណៈឌីជីថល
ព័ត៌មានលម្អិត
ឯកឧត្ដម គង់ សោភ័ណ្ឌ និងលោកជំទាវ អញ្ជើញសម្ពោធអគារវិបស្សនាកម្មដ្ឋាន នៅវត្តពិជ័យរង្សី ក្នុងស្រុកខ្សាច់កណ្តាល
37
23-August-2023
ព័ត៌មានថ្នាក់ក្រោមជាតិ
ចែករំលែកបន្ត
តំណរភ្ជាប់
ខេត្តកណ្ដាល ៖ អគារវិបស្សនាកម្មដ្ឋាន ចំនួន ១ខ្នង មាន ៣០បន្ទប់ ស្ថិតនៅវត្តពិជ័យរង្សី (វត្តអញែង) ភូមិអញ្ចែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ មានប្រសាសន៍សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ឯកឧត្ដម គង់ សោភ័ណ្ឌ បានលើកឡើងថា អគារវិបស្សនាកម្មដ្ឋាន នៅវត្តពិជ័យរង្សី ដែលសម្ភោធដាក់ឱ្យប្រើប្រាស់ពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងព្រះពុទ្ធសាសនា បានបង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានក្រើនរំលឹក និងស្នើឱ្យរដ្ឋបាលស្រុកខ្សាច់កណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គិតគូ ប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍បែបសាសនាជាដើម ហើយបង្កើនការយកចិត្តទុកដាក់អនុវត្តគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អ ប្រសើរ៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
ព័ត៌មានសំខាន់ៗ
អង្គភាពចំណុះក្រសួងមហាផ្ទៃ
អគ្គលេខាធិការដ្ឋាន
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
អគ្គនាយកដ្ឋានរដ្ឋបាល
អគ្គស្នងការដ្ឋាននគរបាលជាតិ
អគ្គាធិការដ្ឋាន
អគ្គនាយកដ្ឋានពន្ធនាគារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
បណ្ឌិត្យសភានគរបាលកម្ពុជា
ក្រុមប្រឹក្សានីតិកម្ម
សាលាជាតិរដ្ឋបាលមូលដ្ឋាន
អគ្គនាយកដ្ឋានធនធានមនុស្ស
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
កម្មវិធីទូរសព្ទដៃ
ទាញយក កម្មវិធីទូរសព្ទដៃ ក្រសួងមហាផ្ទៃ តាមរយៈ
តំណភ្ជាប់សំខាន់ៗ
រចនាសម្ព័ន្ធ
ថ្នាក់ដឹកនាំ
ច្បាប់ និងឯកសារ
តំណភ្ជាប់ផ្សេងៗ
ទំនាក់ទំនង
ភ្ជាប់ទៅក្រសួងដទៃ
ទំនាក់ទំនងអង្គការដទៃ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
NaN នាក់
ម្សិលមិញ
NaN នាក់
ចំនួនសរុប
NaN នាក់
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធផ្សព្វផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ