logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្តក្រចេះ
21
24-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុត ក្នុងឱកាសដែល ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧ ជាសក្ខីភាពមួយដែលបានឆ្លុះបញ្ចាំងឱ្យឃើញ នូវទេពកោសល្យ និងសមត្ថភាពការងារ និងការខិត់ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងបទពិសោធន៍ ស្របតាម យុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋា ភិបាលបានដាក់ចេញ ។ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រឹកថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៣។ ឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសសំណូមពរ និងបញ្ហាប្រឈម ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលបងប្អូនប្រ/ជក្នុងមូលដ្ឋានជួបប្រទះកន្លងមក ឲ្យមានប្រសិទ្ធភាព រហ័សទាន់ពេលវេលា បន្តចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស ឱ្យមានប្រសិទ្ធភាពជាប់ជាប្រចាំ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៏ថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត បានបំពេញតាមតួនាទី និងចូលរួមចំណែកក្នុងការជំរុញកិច្ចការ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ដោយបានបន្តដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យ នឹងបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួនដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ព្រមទាំងសភាពការជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត ប្រកបដោយអភិបាលកិច្ចល្អ រវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត៕ ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ