ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែចុងឆ្នាំ២០២២ រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង
June 01, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ជិន អាញ់ធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែចុងឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប ៦ខែដើមឆ្នាំ២០២៣ រវាងរដ្ឋបាលខេត្តកណ្ដាល និងគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ នៅតាមតំបន់ព្រំដែនរវាងខេត្តទាំង២ សំដៅរួមចំណែកធ្វើឱ្យតំបន់ព្រំដែនក្លាយជាតំបន់ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ណុប ដារ៉ា បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរដោយស្មោះចំពោះខេត្តអានយ៉ាង និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំបំពេញការងាររួមគ្នាប្រកបដោយកិច្ចសហប្រតិបត្តិការល្អជាទីបំផុត និងទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើននាពេលកន្លងមក ដែលអាចបញ្ជាក់បានថា មិត្តភាពខេត្តទាំង២ គឺពិតរឹងមាំស្របតាមការវិវត្តន៍រីកចម្រើនថ្មី នៃប្រទេសយើងទាំងពីរ។

ឯកឧត្តម ជិន អាញ់ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ខេត្តកណ្តាល ដែលបានធ្វើបដិសណ្ឋាកិច្ចប្រកបដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសម្រួលក្នុងកិច្ចប្រជុំនេះ អាចប្រព្រឹត្តទៅប្រកបដោយភាពរលូន និងភាពជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម បន្ដថា ខេត្តអាងយ៉ាង និងខិតខំរក្សាទំនាក់ទំនងជាប្រពៃណីជាមួយខេត្តកណ្ដាល ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីការអភិវឌ្ឍន៍លើគ្រប់វិស័យតាមខ្សែរបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំនៃខេត្តទាំង២ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចប្រតិបត្តិការអភិវឌ្ឍន៍ ៦ខែដើមឆ្នាំ ២០២២កន្លងមក លើគ្រប់វិស័យ ដូចជា ៖ សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ការងារខណ្ឌសីមា និងការងារបោះបង្គោលព្រំដែន ការងារពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម វប្បធម៌ សិក្សាអប់រំ សុខាភិបាល គមនាគមន៍ដឹកជញ្ជូន ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ពិសេសគឺការងារទំនាក់ទំនងផ្លាស់ប្ដូរគណៈប្រតិភូដើម្បីមកសួរសុខទុក្ខ និងធ្វើទស្សនកិច្ចគ្នា ទៅវិញ ទៅមក ជាដើម៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ