ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង ក្នុងស្រុកពញាឮ
May 31, 2023 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេប្រវែង ១០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងបើកការដា្ឋនជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង ១ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកពញាឮ មិនឱ្យមានដាច់ខាតគ្រប់ល្បែងស៊ីសងទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសកងកម្លាំងមានសមត្ថកិច្ចមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសឡើយ។ ឯកឧត្តម បន្តថា អាជ្ញាធរស្រុកពញាឮ ត្រូវខិតខំយកចិត្តទុកដាក់បង្ក្រាបឱ្យបានគ្រប់បទល្មើសនានា និងរាល់ល្បែងស៊ីសងទាំងអស់ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវជៀសឱ្យបានកុំពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រាល់បទល្មើសនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យភូមិ-ឃុំ របស់យើង គ្មានបទល្មើសកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ស្នើឱ្យរដ្ឋបាលស្រុក ឃុំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច នូវបាវចនា២ និងអភិក្រម៥ ដែលបានដាក់ចេញដោយ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម ៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់» ព្រមទាំងបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ពេលទទួលបានផ្លូវថ្មី សូមគោរពច្បាប់ចរាចរណ៍បើកបរដោយប្រុងប្រយ័ត្ន មានការយោគយល់អធ្យាស្រ័យឱ្យគ្នា ទៅវិញ ទៅមក សូមកុំបើកបរលើសល្បឿនកំណត់ កុំដឹកលើសទម្ងន់ ធ្វើយ៉ាងណាចូលរួមរក្សាផ្លូវរបស់យើង ឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ