logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឃួង ស្រេង អនុញ្ញាតជូន លោកស្រី លូ ភីង អភិបាល នៃរដ្ឋាភិបាលប្រជាជនទីក្រុងហុងហឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារ
68
06-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អនុញ្ញាតជូន លោកស្រី លូ ភីង អភិបាល នៃរដ្ឋាភិបាលប្រជាជនទីក្រុងហុងហឺ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារ។

លោកស្រី លូ ភីង បានមានប្រសាសន៍លើកឡើងថា គោលបំណងដែល លោកស្រី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឃួង ស្រេង នេះ គឺចង់ផ្លាស់ប្តូរសេដ្ឋកិច្ចនៃទីក្រុងទាំង២ អោយកាន់តែប្រសើរឡើង។ ទីក្រុងហុងហឺ និងនៅកម្ពុជាមានផលិតផលក្នុងស្រុកប្រហាក់ប្រហែលគ្នា ដែលទៀមទាអោយមានកិច្ចសហការកាន់តែល្អថែមទៀត ពិសេសវិស័យកសិកម្ម និងទេសចរណ៍។ លោកស្រី​ បានបញ្ជាក់បន្ថែមថា កសិផលដែលប្រទេសកម្ពុជាមាន និងត្រូវប៉ាន់នៅប្រទេសចិននោះគឺ ធុរ៉េន មៀន និងចេក។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រី ក៏ចង់នាំកសិផលនៅប្រទេសចិន ដែលមានបន្លែផ្លែឈើចូលមកកម្ពុជាផងដែរ។ បន្ថែមពីនេះ ដោយមើលឃើញថានៅកម្ពុជាមានតំបន់ទេសចរណ៍ច្រើន លោកស្រី និងជួយផ្សព្វផ្សាយ ដើម្បីអោយពលរដ្ឋចិន ពិសេសពលរដ្ឋនៅទីក្រុងហុង ហឺ មកលេងនៅប្រទេសកម្ពុជាអោយកាន់តែច្រើនឡើង។ ជាមួយគ្នានោះ លោកស្រី លូ ភីង ក៏បានអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងហុងហឺ ផងដែរ បើមានពេលវេលាគ្រប់គ្រាន់ណាមួយ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅរាជធានីភ្នំពេញ ពិសេសការរាតត្បាតជម្ងឺកូវីដ-១៩។ ប៉ុន្តែក្រោមការដឹកនាំសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បានធ្វើអោយកម្ពុជាអាចទប់ស្កាត់ជម្ងឺនេះបាន និងបានបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជាប្រក្រតីឡើងវិញថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា លោកចង់ឱ្យប្រជាពលរដ្ឋនៅទីក្រុងហុងហឺ នៃខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន មកទេសចរណ៍នៅកម្ពុជាឱ្យបានច្រើន ដោយកម្ពុជាមានតំបន់ទេសចរណ៍ច្រើន មានប្រាសាទបុរាណ នៅតាមខេត្ត ពិសេសនៅខេត្តសៀមរាប ហើយនៅរាជភ្នំពេញ ក៏ជាតំបន់ដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ព្រោះជាទីក្រុងដែលមានវ័យចំណាស់ និងជាទីក្រុងដែលស្ថិតនៅចំមុខទន្លេមុខបួនថែមទៀត។

ចំពោះការលើកឡើងរបស់លោកស្រី ពាក់ព័ន្ធនឹងការបង្កើនសេដ្ឋកិច្ចនៃទីក្រុងនៃប្រទេសទាំងពីរ ឯកឧត្ដម ឃួង ស្រេង នឹងជំរុញឱ្យការនាំចេញ ធុរ៉េន មៀន និងចេក ទៅកាន់ប្រទេសចិនឱ្យកាន់តែច្រើន ជាមួយនឹងការជំនុញឱ្យមន្ទីរពាក់ព័ន្ធធ្វើទំនាក់ទំនងជាមួយនឹងក្រុមការងារប្រតិភូរបស់ទីក្រុងហុងហ៊ឺ ដើម្បីសហការជំរុញវិស័យខាងលើនេះឱ្យដំណើរការអោយកាន់តែល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ