អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ស្ថិតក្នុងក្រុងសែនមនោរម្យ
May 31, 2023 អ្នកទស្សនា :

នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ប្រវែង ២,៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដាក់លូប៉ារ៉ាបូល ផ្លូវទៅកាន់ដំរីជាន់ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី វិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង/សង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។

ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង ផ្លូវក្រាលកៅស៊ូ ដែលដាក់សម្ពោធបើកការដ្ឋាននាពេលនេះ គឺជាចំណង់ដៃ និងជាសមិទ្ធផលថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី ជាពិសេស ប្រជាពលរដ្ឋរស់នៅពូត្រុំនេះតែម្តង។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារសាងសង់ផ្លូវក្រាលកៅស៊ូនេះ ត្រូវយកចិត្តទុកដាក់ ក្នុងការស្ថាបនាផ្លូវឱ្យមានគុណភាពខ្ពស់ ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្របតាមដងផ្លូវនេះ ត្រូវចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ក្នុងការជួយសម្រួលដល់ការសាងសង់ផ្លូវនេះឱ្យទទួលបានជោគជ័យ។ ម្យ៉ាងទៀត ក៏សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញបំផុសចលនាប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ហើយក៏សូមឲ្យប្រជាពលរដ្ឋ ត្រូវចេះដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដើម្បីមានជីវភាពល្អប្រសើរ និងត្រូវបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រសួងសុខភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ