អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុភូមិ ចំនួន ៦៧៩ក្បាលដី ក្នុងស្រុកព្រះនេត្រព្រះ
May 27, 2023 អ្នកទស្សនា :

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៦៧៩ក្បាលដី ក្នុងចំណោមក្បាលដីសរុបចំនួន ៦៨៨ក្បាលដី ស្ថិតនៅឃុំភ្នំរលៀប ស្រុកព្រះនេត្រព្រះ។

ដីធ្លីលំនៅដ្ឋាន ដីបង្កបង្កើនផលនៅតំបន់២ ដែលគោលនយោបាយរបស់រាជរដ្ឋាភិបាល កែសម្រួលកាត់បញ្ចូលមកតំបន់១ នៃទំនាបបឹងទន្លេសាបនៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តទទួលបានចុះបញ្ជី និងចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុបានរួចរាលមុនគេ បើប្រៀប្រៀបជាមួយខេត្តចំនួន៦ នៅជុំវិញបឹងទន្លេសាប។

នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះក្រុមការងារ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានខិតខំធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ ដោយបានបញ្ចប់ជាស្ថាពរក្នុងរយៈពេលដ៏ខ្លី និងបានរៀបចំប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិចំនួន ១០ភូមិ លើ ៣ឃុំ នៃ ២ស្រុក នៃតំបន់២ និងតំបន់៣។

ឯកឧត្តម អភិបាលខេត្ត បន្ដថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន និងមានសន្តិភាពយ៉ាងពេញលេញ ក្នុងនោះ បានយកចិត្តទុកដាក់អំពីសុខទុក្ខ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសគឺកម្មសិទ្ធិដីធ្លី។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យស្តីពី ការកំណត់តំបន់ទ្រនាប់ នៃដីព្រៃលិចទឹក (តំបន់២) នៃតំបន់ទន្លសាបទំហំ ២០.៩៣៨ ហិកតា ២៩អា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោក ប្រធានមន្ទីរ បន្ដថា ចំពោះសេចក្តីជូនដំណឹង ស្តីពីលើសំណើសុំកែសម្រួល ផ្ទៃដីបង្កបង្កើនផល ចេញពីតំបន់៣ មកតំបន់២ ទំហំ ៣.៤៤១ហិកតា (ស្រុកមង្គលបូរី នាឃុំសំបូរ ១.១៥៥ហិកតា) និងស្រុកព្រះនេត្រព្រះ (នាឃុំភ្នំលៀប និងឃុំប្រាសាទទំហំ២.២៨៥ហិកតា ៤០អា ) កែសម្រួលផ្ទៃដីលំនៅឋានចេញពីតំបន់២ មកតំបន់១ ទំហំ៦៦ ៣១៦ ហិកតា ២អា (ស្រុកមង្គលបូរី ទំហំ ២៣៦ ហិចតា ៧០អា និងស្រុកព្រះនេត្រព្រះ ទំហំ ៧៤ហិចតា៥៤ អា) និងការកំណត់ផ្ទៃតំបន់២  ទំហំ២០.៩៣៨ ហិកតា ២៩អា នៃតំបន់ទន្លេសាប ស្ថិតនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ របស់ទីស្តីការគណៈរដ្ឋមន្ត្រី៕

ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ