ឯកឧត្តម ងួន រតនៈ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់
May 30, 2023 អ្នកទស្សនា :

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់កាលពីពេលកន្លងទៅថ្មីៗនេះ នៅស្នាក់ការសាខាការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ។ 

ឯកឧត្តម ងួន រតន: បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន បានលើកឡើងថា (កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលដោយអត់ស្បៀងអាហារនោះឡើយ)។

ឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្រ្តាក់ និងបាតុភូតផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុ។ ឯកឧត្តម បានបន្តថាទន្ទឹម នឹងការខិតខំប្រឹងប្រែងរកទទួលទាននេះ សូមបងប្អូនត្រូវបង្កើននូវការប្រុងប្រយ័ត្នចំពោះការបាក់ស្រុត និងត្រូវរុះរើសម្ភារៈប្រើប្រាស់មកទុកនៅកន្លែងដែលមានសុវត្ថិភាព។ លើសពីនេះទៅទៀត សូមបងប្អូន ប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យទៅជិតកន្លែងបាក់ស្រុតជាពិសេសការហូបចុកប្រចាំថ្ងៃ ត្រូវតែមានអនាម័យជាប្រចាំ។ បន្ថែមលើសពីនេះទៅទៀត បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវរាយការទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតនៅពេលមានបញ្ហា ដើម្បីឱ្យពួកគាត់ជួយបងប្អូនទាន់ពេលវាលាផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្ដល់ជូន ១៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី ១កេស ត្រីខ ០១យួរ ទឹកត្រី ០១យួរ ទឹកស៊ីអីវ ០១យួរ កន្ទេល១  មុង១ ភួយ១ តង់១ និងថវិកាមួយចំនួនផងដែរ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ