អភិបាលខេត្ត​ស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និង​លើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៣
May 30, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០ ២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេ ត្ត​ស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើក ទិសដៅការងារខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលា ដំបូ​ង​​ខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាល ខេត្ត ​លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធាន អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចជា រដ្ឋ​បាល​ក្រុ​ង-ស្រុក ពិសេសមូលដ្ឋានឃុំ សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំឲ្យបង​ប្អូនប្រជាពលរដ្ឋ​មានការប្រុ​ងប្រយ័ត្នពីគ្រោះធម្មជាតិផ្សេងៗ ដូចជារន្ទះ និងខ្យល់កន្ត្រាក់ជាដើម ។ក្នុងនោះ អភិបាលក្រុង-ស្រុក អាជ្ញា​ធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដានត្រួតពិនិត្យនិងបង្ក្រាបការលេងល្បែ​ងស៊ីសងខុសច្បាប់​គ្រប់​​ប្រ​ភេទនៅក្នុងមូលដ្ឋាន។

សម្រាបអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀ​ន​នៅ​តាមមូលដ្ឋាន។សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹង​ការ​​អនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបា​​នគ្រប់​គ្រាន់នៅតាមដងផ្លូវ ។ទន្ទឹមនឹងនេះ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហា​ទំនា​ស់​នានារបស់បងប្អូនប្រជា​ពល​រដ្ឋឱ្យអស់ពីលទ្ធភាពនៅ​​ក្រៅប្រព័ន្ធតុលាការ។

ដោយឡែក អាជ្ញាធរក្រុង-ស្រុកត្រូវពិនិត្យ និងចាត់វិធានការទៅលើសត្វគោក្របីរបស់ប្រ​ជាពលរដ្ឋព្រ​លែ​ងពាសវាល ពាសកាលនៅជាប់បណ្តោយផ្លូវសំខាន់ៗពិសេសផ្លូវជាតិលេខ១ ដែលជា​កត្តាបង្កគ្រោះ​ថ្នាក់ដល់អ្នកធ្វើដំណើរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ