សារអេឡិចត្រូនិច
ទំព័រដើម
ព័ត៌មាន
អំពីក្រសួងមហាផ្ទៃ
ក្រសួង និងអង្គភាព
បណ្ណាល័យឌីជីថល
សេវាសាធារណៈឌីជីថល
ព័ត៌មានលម្អិត
រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងពលករទេសន្តរប្រវេសន៍ ផ្តោតលើវិស័យនេសាទ និងកែច្នៃអាហារសមុទ្រ
78
22-August-2023
ព័ត៌មានថ្នាក់ក្រោមជាតិ
ចែករំលែកបន្ត
តំណរភ្ជាប់
នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងពលករទេសន្តរប្រវេសន៍ ផ្តោតលើវិស័យនេសាទ និងកែច្នៃអាហារសមុទ្រ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ក្នុងការអនុវត្តកម្មវិធីសិទ្ធិពលករនេសាទនៅអាស៊ីអាគ្នេយ៍ អញ្ជើញស្វាគមន៍ពីសំណាក់ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា ដែលអញ្ជើញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.) ស្នងការដ្ឋាននគរបាល មន្ទីរ អង្គភាពជំនាញថ្នាក់ខេត្ត និងក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខេត្តកោះកុង រួមមាន៖ សង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែង ឃុំបាក់ខ្លង ឃុំពាមក្រសោប និងឃុំទួលគគីរ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នាពេលនេះ។ លោកអភិបាលរងខេត្ត បានបន្តថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី និងអង្គការអន្តរជាតិខាងការងារ ដែលបានសហការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ។ ខេត្តកោះកុងមានច្រកទ្វារព្រំដែនអន្តរជាតិចាំយាមសម្រាប់ឆ្លងចេញ-ចូលប្រទេសថៃ។ តាមរយៈច្រកអន្តរជាតិនេះ គឺបានសង្កេតឃើញថា មានពលករទេសន្តប្រវេសន៍កម្ពុជាបានឆ្លងចេញចូលទៅធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងពលករមួយចំនួនឆ្លងចូលទៅធ្វើការដោយពុំមានឯកសារគ្រប់គ្រាន់។ លោកអភិបាលរងខេត្ត បានបន្ថែមថា រដ្ឋបាលខេត្តកោះកុង បានស្វាគមន៍ គាំទ្រ និងសហការជាមួយអង្គការជាតិ និងអង្គការអន្តរជាតិក្នុងការអនុវត្តកម្មវិធី និងសកម្មភាពនានាទាក់ទងនឹងទេសន្តរប្រវេសន៍ការងារ ដែលក្នុងនោះការលើកកម្ពស់ការយល់ដឹងអំពីបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព និងការធ្វើសមាហរណកម្ម ពិសេសការផ្សព្វផ្សាយអំពីពត៌មានទីផ្សាការងារក្នុងស្រុកដល់ពលករ ដែលបានវិលត្រឡប់មកវិញ។ លោកអភិបាលរងខេត្ត បានបន្តថា ក្នុងនាមគណៈអភិបាលខេត្ត លោកសូមសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការដឹកនាំ និងសម្របសម្រួលការអនុវត្តសកម្មភាពនៅថ្នាក់ខេត្តក្នុងការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗរបស់ពលករឱ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ជាពិសេស ក្នុងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យស្វែងរកការងារធ្វើនៅក្នុងស្រុកដែលប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ តែបើទៅធ្វើការនៅបរទេស ត្រូវតែទៅធ្វើការតាមរយៈប្រព័ន្ធស្របច្បាប់ ដែលហៅថា (តាមប្រព័ន្ធ MOU) ៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
ព័ត៌មានសំខាន់ៗ
អង្គភាពចំណុះក្រសួងមហាផ្ទៃ
អគ្គលេខាធិការដ្ឋាន
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
អគ្គនាយកដ្ឋានរដ្ឋបាល
អគ្គស្នងការដ្ឋាននគរបាលជាតិ
អគ្គាធិការដ្ឋាន
អគ្គនាយកដ្ឋានពន្ធនាគារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
បណ្ឌិត្យសភានគរបាលកម្ពុជា
ក្រុមប្រឹក្សានីតិកម្ម
សាលាជាតិរដ្ឋបាលមូលដ្ឋាន
អគ្គនាយកដ្ឋានធនធានមនុស្ស
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
កម្មវិធីទូរសព្ទដៃ
ទាញយក កម្មវិធីទូរសព្ទដៃ ក្រសួងមហាផ្ទៃ តាមរយៈ
តំណភ្ជាប់សំខាន់ៗ
រចនាសម្ព័ន្ធ
ថ្នាក់ដឹកនាំ
ច្បាប់ និងឯកសារ
តំណភ្ជាប់ផ្សេងៗ
ទំនាក់ទំនង
ភ្ជាប់ទៅក្រសួងដទៃ
ទំនាក់ទំនងអង្គការដទៃ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
NaN នាក់
ម្សិលមិញ
NaN នាក់
ចំនួនសរុប
NaN នាក់
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធផ្សព្វផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ