logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តសៀមរាប អនុញ្ញាតជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
39
22-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តស្តីទី អនុញ្ញាតជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។ ឯកឧត្តមអភិបាលខេត្តស្តីទី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមាន ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនអាមេរិក ដែលបាន និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបផ្ទាល់ លើវិស័យមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ និងការជួសជុលប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ល។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តស្តីទី ក៏បានបញ្ជាក់អំពីផលប៉ះពាល់នានាដោយសារ Covid-19 ហើយខេត្ត ក៏មានផែនការស្តារ និងអភិវឌ្ឍន៍ខេត្តសៀមរាប ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ការកសាងអាកាសយានដ្ឋានថ្មី ផែនការអភិវឌ្ឍវិស័យកសិកម្ម និងទេសចរណ៍ជាដើម។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្តស្តីទី និងប្តេជ្ញាបន្តជួយគាំទ្រដល់ការអភិវឌ្ឍខេត្តសៀមរាបតាមរយៈវិស័យទេសចរណ៍ ជាពិសេ គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែប្រសើរឡើងថែមទៀត៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ