logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
39
19-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងអាជ្ញាធរអប្សរា និង លោក លោកស្រី អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពនានាជុំវិញខេត្តផងដែរ។ បន្ទាប់ពីធ្វើពិធីប្រកាស ឯកឧត្តម លី ហុងគឹម ជាសមាជិកក្រុមប្រឹក្សាខេត្ត ជំនួស ឯកឧត្តម ធា ស៊ីវត្ថា ដែលបានទទួលមរណភាព ដោយរោគាពាធរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ បានធ្វើការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំដែលបានគ្រោងទុក ព្រមទាំងសេចក្តីព្រាងនៃកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៥០ ផងដែរ។ បន្ទាប់ពីសេចក្តីរាយការណ៍របាយការណ៍សង្ខេបរួចមក អង្គប្រជុំក៏បានលើកនូវបញ្ហាពាក់ព័ន្ធមួយចំនួន ដោយបានផ្តោតលើការងារ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ទីចំណតយានយន្តសាធារណៈ ដែលមានអាជីវករ និង ក្រុមហ៊ុនមួយចំនួន យកធ្វើជាទីតាំងដាក់តាំងទំនិញលក់ដូរ នៅតាមមុខផ្ទះរបស់ខ្លួន ការចោលសម្រាមនៅតាមទីសាធារណៈ និងទីប្រជុំជន និងបញ្ហាការចាប់ដណ្តើមម៉ូយ ពេលរថយន្តដឹកអ្នកដំណើរមកដល់ ធ្វើឱ្យប៉ះពាល់ដល់ចរាចរណ៍ និងសោភណ្ឌភាពក្រុងទៀតផង។ លោក ពិន ប្រាកដ ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែកក្កដា ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក សំខាន់គ្រប់ទីចាត់ការអង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ដោយផ្តោតសំខាន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ព្រមទាំងប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង។ ឆ្លៀតឱកាសនោះ ឯកឧត្តម អ៊ាន ឃុន ក៏បានបញ្ជាក់បន្ថែមថា តាមរយៈការចូលរួមធ្វើការពិនិត្យពិភាក្សា បានឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានធ្វើឱ្យដំណើរការ នៃកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។ ឯកឧត្តម ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិបាលខេត្ត បានអនុវត្តលើកិច្ចការរដ្ឋបាល ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងគ្រោះមហន្តរាយ ការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងសភាពការជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត។ ក្នុងនោះលើកិច្ចសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខនយោបាយ ក្នុងពេលយុទ្ធនាការហែរក្បួនឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនានា និងកិច្ចដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅល្អប្រសើរ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ