logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣
41
19-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ លោក អម សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងក្រុង-ស្រុក ទាំង៨ ក្នុងខេត្តផងដែរ។ នាឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថា ប៉ុន្មានឆ្នាំមកនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានផ្អាកការប្រណាំងទូក នៃពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលជាបុណ្យប្រពៃណីខ្មែរយើង។ ប៉ុន្តែឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានអនុញ្ញាត្តអោយមានពិធីប្រណាំងទូកឡើងវិញ។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ជម្រុញដល់អាជ្ញាធរក្រុង-ស្រុក ដែលមានទូកង ទូកមួង ផ្នែកបុរស នារី ត្រូវត្រៀមលក្ខណ: នៃការរៀបចំកែលម្អទូកអោយស្អាត និងរឹងមាំឡើងវិញដើម្បីត្រៀមក្នុងការចូលរួមក្នុងពិធីប្រណាំងទូកនាពេលខាងមុខក្នុងការដណ្តើមជ័យលាភីជូនខេត្ត៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ