logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំវេទិកាផ្គូផ្គងភូមិ១ ផលិតផល១
59
19-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប និង សមាជិកភូមិ១ ផលិតផល១ ទាំង៤២មុខ និងសមាជិកត្រៀមបម្រុង ដើម្បីពិភាក្សាក្នុងការរៀបចំវេទិកាផ្គូផ្គង ភូមិ១ ផលិតផល១ ក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តនឹងគ្រោងរៀបចំវេទិកាផ្គូផ្គងផលិតផលភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ រយៈពេល ០១ថ្ងៃ និងអនុញ្ញាតឱ្យសមាជិកភូមិ១ ផលិត១ អាចដាក់តាំង បង្ហាញផលិតផលរយៈពេល ០២ថ្ងៃ បន្តទៀត បន្ទាប់ពីថ្ងៃផ្គូផ្គងផលិតផល។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិជំរុញភូមិ១ ផលិតផល១ នៃទីស្តីការគណៈរដ្ឋមន្ត្រី នឹងរៀបចំពិព័រណ៍ផលិតផលភូមិ១ ផលិតផល១ នៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ សូមបងប្អូនចូលរួមឱ្យបានច្រើនកុះករ ដើម្បីគាំទ្រផលិតផលខ្មែរយើង៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ