logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ "រុក្ខាទិវា ០៩ កក្កដា ឆ្នាំ២០២៣" ក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល
45
19-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ "រុក្ខាទិវា ០៩ កក្កដា ឆ្នាំ២០២៣" ក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូល ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើអោយបានគង់វង្ស និងធ្វើរបាយការណ៍រយៈពេល ០៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ នៅជុំវិញការកើនឡើង នៃការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយដើមអាចរស់នៅដោយភាពគង់វង្ស និងរក្សាបានជាទីក្រុងមានពណ៌បៃតង។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ "រុក្ខាទិវា" នេះធ្វើឡើងដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើធ្វើអោយភ្នំពេញមានពណ៌បៃតងស្រស់ស្អាត។ ឯកឧត្តម បានបន្តថា ព្រៃឈើមានអត្ថប្រយោជន៍ច្រើនណាស់ ដូចជាផ្តល់ជាជម្រកសត្វព្រៃ ផ្តល់អ៊ុកស៊ីសែន និងការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម។ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវថែទាំ និងរក្សាព្រៃឈើអោយបានគង់វង្សទាំងអស់គ្នា។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ពិធីដាំ និងចែកកូនឈើ ដើម្បីអបអរសាទរ "រុក្ខាទិវា ០៩ កក្កដា ឆ្នាំ២០២៣" នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង សង្កាត់បឹងធំ ខណ្ឌកំបូលនេះ មានចំនួន ១,២៩៦ដើម ដោយ ២៣០ដើម ចែកនៅតាមវត្តអារាម និងសាលារៀន និងចំនួន ២,០០០ដើម ផ្សេងទៀតសម្រាប់ចែកនៅទូទាំង ១៤ខណ្ឌ។ ជាមួយគ្នានេះ យើងក៏បានត្រៀមកូនឈើគ្រប់ប្រភេទចំនួន ៣៥,០០០ដើម ទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំនៅតាមដងផ្លូវសាធារណៈ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ លើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមដាំដើមឈើយ៉ាងហោចណាស់ក្នុង ១ខណ្ឌ យ៉ាងតិច ២០០ដើម។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ថែរក្សាដើមឈើអោយបានគង់វង្ស ដោយក្រោយការដាំត្រូវធ្វើរបាយការណ៍ ០៣ខែម្តង មករដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីអោយបានដឹងថា ដើមឈើរស់ ឬងាប់ ងាយស្រួលយើងបានដាំបន្ថែម ធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ ជាទីក្រុងរក្សាភាពបៃតងស្រស់ស្អាត៕ ប្រភពុ៖ រដ្ឋបាលរាជធានីភ្នំពេញ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ