សារអេឡិចត្រូនិច
ទំព័រដើម
ព័ត៌មាន
អំពីក្រសួងមហាផ្ទៃ
ក្រសួង និងអង្គភាព
បណ្ណាល័យឌីជីថល
សេវាសាធារណៈឌីជីថល
ព័ត៌មានលម្អិត
អភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ
331
19-August-2023
ព័ត៌មានថ្នាក់ក្រោមជាតិ
ចែករំលែកបន្ត
តំណរភ្ជាប់
នៅថ្ងៃទី១៤ សីហា ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤។ នាឱកាសនោះ ឯកឧត្ដម ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំង និងអាជ្ញាធរដែនដីទាំង ១៤ខណ្ឌ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលបោះឆ្នោតកន្លងមកនេះបានយ៉ាងល្អ ហើយកិច្ចការងារនេះ ឯកឧត្ដម សុំឱ្យកងកម្លាំងក៏ដូចជាអាជ្ញាធរ ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀត។ ឯកឧត្ដមអភិបាលខេត្ត បានបន្តទៀតថា នៅថ្ងៃទី២១ និង២២ ខែសីហាខាងមុខនេះ យើងនឹងមានព្រឹត្តិការណ៍ធំៗចំនួន០២ នោះគឺការប្រជុំសភា និងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលថ្មី។ ដូច្នេះទេ ឯកឧត្តម បានស្នើអោយសមត្ថកិច្ចប៉ូលីសរៀបចំផែនការ ការពារសន្តិសុខឱ្យបានល្អប្រសើរបំផុត។ ឯកឧត្ដម ក៏បានបញ្ជាក់បន្តថា ក្នុងនាមកងកម្លាំង និងអាជ្ញាធរ ត្រូវជម្រុញកិច្ចការពារសន្តិសុខ សណ្តាប់ ជាមួយនឹងការរិតបន្តឹង ការពិនិត្យជាតិអាកុលនៅក្នុងមូលដ្ឋានអោយបានជាប់ជាប្រចាំ។ ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គីភ័យ ក៏ជារឿងមួយដែល ឯកឧត្ដម ឃួង ស្រេង ជម្រុញអោយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី២១ និង២២ ខែសីហា ខាងមុខនេះ អាជ្ញាធរ និងអភិបាលខណ្ឌទាំង១៤ ដែលមានរដ្ឋសភា និងបរមរាជវាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន អោយបានល្អជាមួយនឹងការរក្សាអោយបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ៕ ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
ព័ត៌មានសំខាន់ៗ
អង្គភាពចំណុះក្រសួងមហាផ្ទៃ
អគ្គលេខាធិការដ្ឋាន
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
អគ្គនាយកដ្ឋានរដ្ឋបាល
អគ្គស្នងការដ្ឋាននគរបាលជាតិ
អគ្គាធិការដ្ឋាន
អគ្គនាយកដ្ឋានពន្ធនាគារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
បណ្ឌិត្យសភានគរបាលកម្ពុជា
ក្រុមប្រឹក្សានីតិកម្ម
សាលាជាតិរដ្ឋបាលមូលដ្ឋាន
អគ្គនាយកដ្ឋានធនធានមនុស្ស
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
កម្មវិធីទូរសព្ទដៃ
ទាញយក កម្មវិធីទូរសព្ទដៃ ក្រសួងមហាផ្ទៃ តាមរយៈ
តំណភ្ជាប់សំខាន់ៗ
រចនាសម្ព័ន្ធ
ថ្នាក់ដឹកនាំ
ច្បាប់ និងឯកសារ
តំណភ្ជាប់ផ្សេងៗ
ទំនាក់ទំនង
ភ្ជាប់ទៅក្រសួងដទៃ
ទំនាក់ទំនងអង្គការដទៃ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
NaN នាក់
ម្សិលមិញ
NaN នាក់
ចំនួនសរុប
NaN នាក់
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធផ្សព្វផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ