logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើស​តំណាង​រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣
50
04-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោះខេត្តប៉ៃលិន បានធ្វើ​សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ស្ថិតក្រោមអ ធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធាន​គណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តនិងលោក ចេង ញ៉ាន់ ប្រធានគណៈកម្មា​ធិកា​ររៀបចំការបោះឆ្នោតខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី នៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត សាលាដំបូងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ មន្ត្រីរៀបចំការបោះឆ្នោត តំណាងគណបក្សនយោគបាយ និងអង្គការសង្គមស៊ីវិល ផងដែរ ។

បើតាមរបាយការណ៍លើកឡើងរបស់ លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តប៉ៃលិនបានអោយដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ នៅខេត្តប៉ៃលិន មាន គណបក្សនយោបាយចំនួន ១០ ចូលរួមប្រកួតប្រជែង ដោយមានការិយាល័យបោះឆ្នោតចំនួន ១២២ការិយាល័យ ក្នុង នោះ ប្រជាពលរដ្ឋ មានឈ្មោះ​ក្នុងបញ្ចីបោះឆ្នោត ចំនួន ៤៥.៧៤០នាក់ ស្រី ២៣.២៤៩នាក់ និងមានអ្នកសង្កេត ការណ៍សរុបចំនួន ៤១៧នាក់ ស្រី ២២៧នាក់ មកពី ៨ស្ថាប័ន។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការរៀបចំការបោះ ឆ្នោត ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម​អនុវត្ត ន៍ គោរពច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និង សេចក្តីថ្លៃថ្នូរ ធ្វើអោយការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ ស្ងាត់ខាងផ្នែក នយោបាយ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ ព្រមទាំងមានការចូលរួមត្រួតពិនិត្យ និងសង្កេតការណ៍ជាសាក្សី ពីអ្នកសង្កេតការណ៍បោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយផងដែរ ។

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា៖ ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ត្រូវបានមតិជាតិ និង អន្តរជាតិ ធ្វើការវាយតម្លៃថា មានលក្ខណៈ​ល្អប្រសើរ ជាងការបោះឆ្នោតមុនៗ ដែលនេះជាការសរបញ្ជាក់អោយឃើញថា នៅព្រះរាជាណាចក្រ​កម្ពុជាបាននឹងកំពុងឈានទៅមុខក្នុងការអនុវត្តន៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមទិសដៅត្រឹមត្រូវ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនកិច្ចសហការអោយបានកាន់តែល្អ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត គ្រប់លំដាប់ថ្នាក់ និង អ្នកពាកព័ន្ធផ្សេងៗទៀត ក្នុងការពង្រឹង​សន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម អោយកាន់តែល្អប្រសើរ សម្រាប់ការបោះឆ្នោតអណត្តិបន្តៗទៀត ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ