logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
42
01-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ឆ្នាំ ជាកម្មវិធីជំនួយ​សង្គមមួយ ក្នុងចំណោមកម្មវិធីជំនួយសង្គមជាច្រើនផ្សេងទៀត ដែលបាននិងកំពុងអនវុត្តដោយមូលនិធិជាតិ​ជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅធានាបាន​នូវតម្លាភាព សង្គមគណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទទួលផល ឱ្យជ្រើសយកសេវាសុខភាព នៅតាមមូលដ្ឋានសុខា​ភិបាល​សាធារណៈ។

លោកជំទាវ ហ៊ុន កុសនី បានបញ្ជាក់ដូច្នេះនៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ នូន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធប្រមាណ ៤០០នាក់។

លោកជំទាវ ហ៊ុន កុសនី បានមានប្រសាសន៍ថា ថ្មីៗនេះរាជរដ្ឋាភិបាល បានដាក់ចេញសេចក្តីប្រកាស ស្ដីពីការបង្កើនកម្រិតប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រី មន្ត្រីរាជការជាស្ត្រី និងស្ត្រី នៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆាំ្ន ដែលការដំឡើងកម្រិតនេះ គឺសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូច ស្របតាម អាទិភាពដែលកំណត់យក «មនុស្ស» ជាចម្បង់ និងគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច។

ក្នុងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត និងតំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្ត លោកជំទាវ ហ៊ុន កុសនី បានថ្លែងនូវអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល បានបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គ្រួសារមានហារនិភ័យ និងកម្មវិធី គាំពារ សង្គមជាច្រើនទៀត តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងពាក់ព័ន្ធ និងសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអស់លោក លោកស្រី ដែលបានខិតខំអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នាពេលកន្លងមក ទទួលបានលទ្ធផលល្អ។

លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានមានប្រសាសន៍ថា គិតត្រឹមពីចាប់ផ្តើមកម្មវិធីមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់ខេត្តកណ្តាល បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ អ្នកទទួលផលសរុបចំនួន ៩,៥៧៧នាក់ ក្នុងនោះ ស្ត្រីចំនួន ៦.៤១៥នាក់ និងកុមារចំនួន ៣,១៦២នាក់ ចំណាយថវិកាសរុបចំនួន ៣,៩៧០,៦០០,០០០ រៀល៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ