logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ ចូលរួមប្រគេនទៀន​ចំណាំព្រះ​វស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាចំនួន ៤១វត្ត
100
28-July-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣  ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ ចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៤១វត្ត សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តក្នុងខេត្តព្រះសីហនុ នាឱកាសចូលព្រះវស្សារយៈពេល ៣ខែ កម្មវិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ គីរីនាគវ័ន ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ពិធីបុណ្យចូលវស្សា គឺជាពិធីបុណ្យសាសនារបស់ខ្មែរតាំងពីដូនតា នៃបុព្វបុរសរបស់យើង ហើយបុណ្យចូលព្រះវស្សា គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ ដែលជារដូវដែលមានភ្លៀងធ្លាក់ជោគជាំ ជាហេតុធ្វើឱ្យព្រះសង្ឃមិនបាននិមន្តចេញទៅបិណ្ឌបាត ព្រះសង្ឃមិនអាចត្រាចរណ៍បិណ្ឌបាតបានក្នុងរយៈពេល ៣ខែ ក្នុងនាមយើងជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងប្រជាពុទ្ធបរិស័ទ្ធកាន់ព្រះពុទ្ធសាសនា ត្រូវចូលរួមចំណែកនូវសទ្ធាជ្រះថ្លាចូលរួមក្នុងវិស័យពុទ្ធសាសនា។

ក្នុងឱកាសឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងកំឡុងពេលព្រះសង្ឃគ្រប់អង្គស្នាក់នៅក្នុងវត្តអារាមនានាក្នុងខេត្តព្រះសីហនុ មិនអាចនិមន្តចេញទៅបិណ្ឌបាតខាងក្រៅបាន និងតម្រូវឱ្យព្រះសង្ឃត្រូវខិតខំរៀនសូត្រ នូវព្រះធម៌វិន័យ ដើម្បីអប់រំប្រៀនប្រដៅដល់មនុស្សគ្រប់ៗគ្នា ឱ្យកសាងតែអំពើល្អ មិនត្រូវបៀតបៀនសេចក្តីសុខអ្នកដទៃ ក្នុងវិស័យសាសនា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ