logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីរុក្ខទិវា ៩ កក្ដដា នៅសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ក្នុងស្រុកត្រាំកក់
75
29-July-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តតាកែវ ៖ នៅថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីអបអរសាទរ រុក្ខទិវា ៩ កក្ដដា នៅសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ សុខ កែវ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុងស្រុក និងប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណជិត ២០០នាក់។

បើតាមការឱ្យដឹងពីលោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ថា ឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលព្រៃឈើ បានរៀបចំកូនឈើ ប្រភេទ ក្រញូង បេង ធ្នង់ សុក្រម និងឈើទាល ចំនួន ៤៣៣៧ដើម សម្រាប់ដាំនៅលើផ្ទៃដីទំហំ ២៦០២០ហិកតា នៅក្នុងសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូងនេះ ដើម្បីបង្គើនគម្របបៃតងឡើងវិញ និងធ្វើឱ្យប្រសើរឡើង នូវសោភ័ណ្ឌភាព ទេសភាពធម្មជាតិ បរិស្ថាន និងជួយអោយបរិកាស ក្នុងការកាត់បន្ថយកំដៅភពផែនដី និងការប្រែប្រួលអាកាសធាតុ ពិសេសធ្វើឱ្យសហគមន៍ព្រៃឈើនេះ មានព្រៃឈើឡើងវិញ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ