logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូរផ្គងរវាង អ្នកផលិត និងអ្នកទិញគម្រោងអភិវឌ្ឍន៍ អាជីវកម្មប្រកប ដោយសុចរិតភាព និងទទួលបាន ទីផ្សារក្នុងស្រុក និងក្រៅប្រទេស
58
02-August-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូរផ្គងរវាង អ្នកផលិត និងអ្នកទិញគម្រោងអភិវឌ្ឍន៍អាជីវកម្ម ប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារក្នុងស្រុក និងក្រៅប្រទេស ក្រោមអធិបតីភាព លោក ស៊្រន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគ នៃសាលាខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ។

លោក ស៊្រន សំឫទ្ធី បានមានប្រសាសន៍ថា កិច្ចប្រជុំពេលនេះ គឺចង់ដឹងអំពីការរកនូវផលិតផលថ្មីៗ ដែលផលិតនៅក្នុងខេត្តកំពង់ឆ្នាំង ទាំងអ្នកផលិត និងរកអ្នកទទួលទិញនូវផលិតផល របស់សហគមន៍ និងប្រជាពលរដ្ធ ។

លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្ត បានផ្តាំផ្ញើរដល់អាជ្ញាធរត្រូវរួមសហការគ្នាក្នុងការរិះរកនូវ ផលិតផលក្នុងមូលដ្ធាន របស់ខ្លួនថ្មីៗបន្ថែមទៀតដើម្បីដាក់ បង្ហាញរៀបចំសិក្ខាសាលាផ្គូរផ្គងរវាងអ្នកលក់ និង អ្នកទិញនាពេលខាងមុខ។ លោកអភិបាលរងបានសង្ឃឹម យ៉ាងមុតមាំ ចំពោះលោក លោកស្រីទាំងអស់ចូលរួមជួយ ដល់បងប្អូន ប្រជាពលរដ្ឋ មានទីផ្សារសម្រាប់លក់ផលិតផល របស់គាត់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ