ព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ចើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត ។
ក្នុងឱកាសនោះ ឯកឧត្តម ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះបានមានប្រសាសន៍ កោតសរសើរ និងថ្លែងអំណរគុណចំពោះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទាំងមូល ដែលបានអញ្ជើញទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ជាពិសេសអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្លាប់ ទាំងក្នុងអំឡុងរយៈពេលនៃឃោសនា ។
ឯកឧត្តម ហឿ ស៊ីយ៉ែម បានបន្ដថា មកទល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ខេត្តក្រចេះ មិនមានពាក្យបណ្ដឹងពាក់ព័ន្ធនិងការបោះឆ្នោតនោះទេ មានន័យថាគ្រប់គណបក្សនបាយ ក៏ដូចជាអ្នកអង្កេតការជាតិ និងអន្តរជាតិទទួលយកការរៀបចំបោះឆ្នោតនៅកម្ពុជា ហើយយនៅតែ៣៤ថ្ងៃទៀត តែប៉ុណ្ណោះលទ្ធបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដផ្លូវការ និងប្រកាសជាសាធារណៈ។
នៅក្នុងឱកាសនោះក៏មានពិធីប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះថ្មី គឺឯកឧត្តម ឡឹង សុខជា ជំនួសឯកឧត្តម ឈា ផល្លី ដែលបានដាក់ពាក្យលាឈប់ពីតំណែងការងារជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ