logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារថ្មីសាលា​ខេត្តព្រះសីហនុ
49
07-July-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារថ្មី សាលា​ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោក ជំទាវ សមាជិក សមាជិកាក្រុ​មប្រឹក្សា​ខេត្ត លោកអភិបាលរងខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

តាមការចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសាលាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសការងារសាងសង់សាលាខេត្ត ត្រូវយកចិត្តទុក​ដាក់បង្កើនការងារសាងសង់ឱ្យបានលឿនតាមអ្វីដែលអាចធ្វើទៅបាន ព្រោះនេះជាអគាររដ្ឋបាល​សាលាខេត្តថ្មី និងក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តព្រះសីហនុ ដែលមានអគារធ្វើការល្អ ប្រកបដោយផារសុខភាព ដែលជាការទាក់ទាញមន្ត្រីរបស់យើងបំពេញការងារកាន់តែមានប្រសិទ្ធភាព ស្រមតាមការអភិវឌ្ឍរីកចម្រើននៃកំណើនសេដ្ឋកិច្ចគ្រួសារ និងកំណើនសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា អគារសាលាខេត្តព្រះសីហនុ ចាប់ផ្តើមចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២កន្លងមក ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សាងសង់ដោយក្រុមហ៊ុនចំនួនពីរក្នុងនោះ ទី១.ក្រុមហ៊ុន VT ជាអ្នកសាងសង់គ្រឿងបង្គុំ មកដល់បច្ចុប្បន្នសម្រេចបាន ៩៥ភាគរយ និងក្រុមហ៊ុនទី២.ក្រុមហ៊ុន មហានគរ សាងសង់រៀបឥដ្ឋ ដេគ័រសម្រេចបានប្រមាណ ៥០ភាគរយ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ