logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្ត ប្រចាំខែកក្កដា
41
04-July-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ​៖​ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួម លោក-លោកស្រី ជាអភិបាលរងខេត្ត, លោក-លោកស្រី ជាអភិបាលក្រុង/ស្រុក, ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣។

នាឱកាសនោះ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធ កម្លាំងសមត្ថកិច្ច ត្រូវជួយសម្រួល និងការពារដល់ការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនីមួយៗ ក្នុងការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ដើម្បីធានាបាននៅសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍តាមដងផ្លូវសាធារណៈ របស់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ