logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែប្រវែង ១០,០០០ម៉ែត្រ នៅស្រុកថ្មបាំង ខេត្តកោះកុង
25
05-July-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើរបស់កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ស្នើសូមកាយយកល្បាយគ្រួសក្រហមដើម្បីស្ថាបនាផ្លូវមួយខ្សែប្រវែង ១០,០០០ម៉ែត្រ ចាប់ពីភូមិគគីរជ្រុំ ទៅភូមិត្រពាំងឈើត្រាវ ស្រុកថ្មបាំង ខេត្តកោះកុង ដែលគម្រោងនេះ គឺជាគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST។ តាមរយៈកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត បានឯកភាពជាគោលការណ៍ អនុញ្ញាតឱ្យកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ កាយយកក្បាលគ្រួសក្រហម ដើម្បីស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក សុខ សុទ្ធី បានមានប្រសាសន៍ណែនាំថា ក្នុងករណីទីតាំងដីកាយយកល្បាយគ្រួសក្រហម ជាដីស្ថិតនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ឬដីបំរុងខេត្ត សូមកងវិស្វកម្មលេខ១៧៨ សហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយរដ្ឋបាលស្រុក ត្រូវជូនដំណឹងមករដ្ឋបាលខេត្តវិញអំពីទីតាំងដីដែលអាចកាយយកគ្រួសក្រហមមកធ្វើផ្លូវបាន។ ប្រសិនបើទីតាំងដីកាយយកល្បាលគ្រួសក្រហម ជាដីស្ថិតនៅក្នុងតំបន់ការពារធម្មជាតិគ្រប់គ្រងដោយក្រសួងបរិស្ថាន សូមកងវិស្វកម្មលេខ១៧៨ ធ្វើលិខិតសំណើសូមដោយបញ្ជាក់អំពីទីតាំង ផែនទី និយាមកាដីឱ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ទីរបរិស្ថានធ្វើសំណើទៅក្រសួងបរិស្ថានតាមនីតិវិធី៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ