logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើ​ញចូលរួមក្នុ​ងពិធី​សម្ពោធសមទ្ធិផលនានានៅវត្តជម្ពូប្រឹក្សា ស្ថិត​នៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
44
26-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្ដម  ម៉ែន  វិបុល  អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង បានអញ្ជើ​ញចូលរួមក្នុ​ងពិធី​សម្ពោធសមទ្ធិផលនានានៅវត្តជម្ពូប្រឹក្សា ស្ថិតនៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង  ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួ​ងទំ​នាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូល​ដ្ឋាន​នៅខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង  ឯកឧត្ដម​នាយឧត្ដមសេនីយ៍ ឯកឧត្ដម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង សប្បុរសជន បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ សរុប ១.១០០​នាក់ ។

មានប្រសាសន៍ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធី​ប្រកប​ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏លើកឡើងថា ខេត្តស្វាយរៀងពីអតីតកាលគឺជាទីតាំង និងសមរភូមិក្តៅ​ហើយក៏ជាទីតាំងដែលបានរំដោះមុនបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបិទបញ្ចប់ ភ្លើងសង្គ្រាម និងបានដាក់ចេញនូវគោលនយោបាយ ប្រែក្លាយ​តំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ពាណិជ្ជកម្ម ទើបធ្វើឲ្យខេត្តស្វាយរៀង មាន រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនតូច ធំ ដែលបានជម្រុញកំណើនសេដ្ឋកិច្ច​នៃខេត្តស្វាយរៀងបានមួយកម្រិត ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាត់បន្ថការធ្វើចំណាកស្រុក និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនា​ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា សមិទ្ធិផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសកម្មពីព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជា ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ យ៉ាងច្រើនកុះករ បានចាប់មគ្គផល​ដោយទឹក​ចិត្តសទ្ធា ជ្រះថ្លា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យ​ព្រះពុទ្ធសាសនា​នៅកម្ពុជា ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ