តាកែវ៖ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តតាកែវ បានរៀបពិធីចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ស្ថិតនៅក្រុងដូនកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត, លោក ទេស សុផល ប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ, លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោក- លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ