logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់សិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង
42
26-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុង ព្រមទាំងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់សិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង សរុបចំនួន ៤៥នាក់ និងបាននាំយកសម្ភារមួយចំនួនដូចជា កាបូប សៀវភៅ ប៊ិក និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនសិស្ស-និស្សិតទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។

នាឱកាសនោះ លោកប្រធានក្រុមការងារបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត និងលោកជំទាវ ទៅដល់និស្សិត អ.ម.ត ទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រ និងមានការងារល្អគ្រប់ៗគ្នា។

ទន្ទឹមនេះ លោកប្រធានក្រុមការងារ អ.ម.ត ខេត្តកោះកុង បានសួរសុខទុក្ខដល់និស្សិតអំពីការសិក្សា និងការរស់នៅ និងពេលមានបញ្ហាផ្សេងៗ សូមទាក់ទងមកក្រុមការងារ ដើម្បីជួយដោះស្រាយ ហើយថែមទាំងផ្តល់ដំបូន្មាន និងចែករំលែកបទពិសោធន៍ដល់និស្សិត អ.ម.ត ក្នុងន័យជំរុញ និងលើកទឹកចិត្តប្អូនៗឱ្យខិតខំរៀន ដើម្បីជាទុនសម្រាប់កសាងសមត្ថភាពបន្ដទៅថ្ងៃអនាគត ព្រមទាំងជម្រុញឱ្យនិស្សិតចូលរួមការងារសង្គមឱ្យបានច្រើន។

ក្នុងនោះដែរ លោកប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តកោះកុង បានជម្រុញឱ្យសិស្ស-និស្សិត ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ