ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានកត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចុះសួរសាកសុខទុក្ខ និងសំណេះសំណាល ជាមួយសិស្សពិការភ្នែក គរ និងថ្លង់
August 15, 2017 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានកត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចុះសួរសាកសុខទុក្ខ និងសំណេះសំណាល ជាមួយសិស្សពិការភ្នែក គរ និងថ្លង់ នៅសាលាពិការ ភ្នែក គរ និងថ្លង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នាឱកាសនោះដែរ ឯកឧត្តម បាននាំយកនូវសេចក្តីនឹករលឹក ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែនផងដែរ។ ក្នុងបរិយាកាសដ៏រីករាយនេះដែរ ឯកឧត្តម គួច ចំរើន បាននាំយកអំណោយរបស់កាកបាទក្រហមមានដូចជា អង្ករ២០បាវ មី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ទឹកត្រី២០ដប ថវិកា២លានរៀលជូនសាលា សិស្ស១៩០នាក់ ក្នុង១នាក់ៗមួយម៉ឺនរៀល (សិស្សត្រូវចូលរួមប្រលងសញ្ញាបត្រទុរតិយភូមិ១១នាក់ក្នុង១នាក់ ៥ម៉ឺនរៀល) និងលោកគ្រូអ្នកគ្រូ៤០នាក់ ក្នុង១នាក់ៗ ២ម៊ឺនរៀល។ លើសពីនេះទៀតឯកឧត្តម បានឧបត្ថម្ភប្រេងម៉ាស៊ូត២០០លីត្រ ជាទៀងទាត់ រៀងរាល់ខែ ជូនសាលា។

ប្រភពព័ត៌មាន: រដ្ឋបាលសាលាខេត្តកំពង់ចាម ( ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ